logo

សន្និសីទរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី ៦ អនុម័តលើ​សេចក្តីប្រកាសទីក្រុងហាណូយ ស្តីពីកិច្ចសហប្រតិបត្តិការឌីជីថល

2026/1/17 | 08:44:51
(VOVWORLD) - សន្និសីទរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី ៦ (ADGMIN) និងសន្និសីទពាក់ព័ន្ធ ក្រោមប្រធានបទ “ភាពធន់របស់អាស៊ាន៖ ពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទៅកាន់ការតភ្ជាប់បញ្ញា” បានបិទបញ្ចប់នាថ្ងៃទី ១៦ ខែមករា នៅទីក្រុងហាណូយ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូដែលចូលរួមសន្និសីទរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ (ADGMIN)។ រូបថត៖ thanhtra.com.vn

សន្និសីទនេះបានអនុម័តលើសេចក្តីប្រកាសទីក្រុងហាណូយ ស្តីពីកិច្ចសហប្រតិបត្តិការឌីជីថល ដោយបញ្ជាក់ពីការជំរុញកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការអភិវឌ្ឍវប្បធម៌នៅក្នុងតំបន់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងស្មារតីសមភាពនិងភាពជាដៃគូ សំដៅពង្រឹងមូលដ្ឋានគ្រឹះសម្រាប់សហគមន៍អាស៊ីអាគ្នេយ៍ដ៏រុងរឿង និងសន្តិភាព។

សេចក្តីប្រកាសហាណូយបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពន្លឿនការផ្លាស់ប្តូរឌីជីថលប្រកបដោយបរិយាប័ន្ន សុវត្ថិភាព និងចីរភាពរបស់អាស៊ាន ហើយឆ្ពោះទៅអនាគតដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការឌីជីថល និងអនុម័តលើផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៦-២០៣០ (ADM ២០៣០) ដើម្បីកសាងអាស៊ានទៅជាសហគមន៍ឌីជីថលប្រកបដោយបរិយាប័ន្ន គួរឱ្យទុកចិត្ត និងភាពច្នៃប្រឌិត ដោយប្រគល់សិទ្ធិដល់ប្រជាពលរដ្ឋ និងអាជីវកម្មទាំងអស់ ឱ្យរីកចម្រើននៅក្នុងសេដ្ឋកិច្ចឌីជីថលសកល។ សេចក្តីប្រកាសទីក្រុងហាណូយក៏ជំរុញប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏គួរឱ្យទុកចិត្ត និងសុវត្ថិភាព; ពង្រឹងកម្លាំងពលកម្មឌីជីថល និងទេពកោសល្យឌីជីថល ពន្លឿនការធ្វើសមាហរណកម្មសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងការផ្លាស់ប្តូរឌីជីថលបៃតង; លើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ាន និងអង្គការអន្តរជាតិ ដើម្បីសម្រេចបានមហិច្ឆតារបស់អាស៊ានក្នុងការក្លាយជាមជ្ឈមណ្ឌលឌីជីថលឈានមុខគេនៅលើពិភពលោក៕

TAG
VOV/VOVworld/សន្និសីទរដ្ឋមន្ត្រី/ឌីជីថល/អាស៊ាន​/ទីក្រុងហាណូយ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត