logo

សន្និសីទអធិបតេយ្យភាពឌីជីថលរបស់ EU - ជំហានសំខាន់សម្រាប់អនាគតឌីជីថល របស់អឺរ៉ុប

2025/11/19 | 11:19:07
(VOVWORLD) - នៅថ្ងៃទី១៨ ខែវិច្ឆិកា ប្រទេសអាល្លឺម៉ង់ និងបារាំងបានធ្វើជាសហអធិបតីនៃសន្និសីទអធិបតេយ្យភាពឌីជីថលរបស់អឺរ៉ុបនៅទីក្រុងប៊ែរឡាំង(អាល្លឺម៉ង់)។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមដើម្បីពង្រឹងស្វ័យភាពឌីជីថលរបស់សហភាពអឺរ៉ុប  នៅចំពោះមុខការពឹងផ្អែកយ៉ាងខ្លាំងលើបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។

មេដឹកនាំទាំងពីររូបគ្រោងនឹងអំពាវនាវឱ្យសហភាពអឺរ៉ុប កសាងមាគ៌ាផ្ទាល់ខ្លួនក្នុងវិស័យសេដ្ឋកិច្ចឌីជីថល នៅក្នុងបរិបទនៃសាជីវកម្មបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកនៅតែកាន់កាប់ភាគច្រើននៃទីផ្សារសកល។ សន្និសីទនេះបានធ្វើឡើងនៅពេលដែលគណៈកម្មការអឺរ៉ុប (EC) ត្រៀមនឹងស្នើឲ្យផ្លាស់ប្តូរបទប្បញ្ញត្តិមួយចំនួនទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) និងការការពារទិន្នន័យ ដើម្បីកាត់បន្ថយឧបសគ្គសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងប្លុក។

យោងតាមក្រសួងឌីជីថលអាល្លឺម៉ង់ ព្រឹត្តិការណ៍នេះប្រមូលផ្តុំប្រមុខនយោបាយ អ្នកប្រាជ្ញ និងសហគ្រាស ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រកបដោយឯករាជ្យ បង្កើនសមត្ថភាពប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងពង្រឹងសន្តិសុខទិន្នន័យនៅអឺរ៉ុប។ វេទិកាបច្ចេកវិទ្យាសំខាន់ៗមួយចំនួនរបស់អឺរ៉ុប ដូចជាប្រព័ន្ធ AI Cloud ដែលបង្កើតឡើងដោយ Deutsche Telekom សហការជាមួយ Nvidia ជាមួយនឹងការវិនិយោគប្រហែល ១ ពាន់លានអឺរ៉ូ  ត្រូវបានចាត់ទុកជាឧទាហរណ៍នៃកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងស្វ័យភាពឌីជីថលនៅក្នុងតំបន់។ ភាគីអាល្លឺម៉ង់បានសង្កត់ធ្ងន់ថា អធិបតេយ្យភាពឌីជីថលមិនមានន័យថា ជាការការពារពាណិជ្ជកម្មទេ ប៉ុន្តែបានបង្កើតជម្រើសបច្ចេកវិទ្យាដែលគួរឲ្យទុកចិត្តបន្ថែមទៀតសម្រាប់ទីផ្សារអឺរ៉ុប៕

TAG
VOV/VOVworld/អធិបតេយ្យភាពឌីជីថល/EU/អនាគតឌីជីថល/អឺរ៉ុប

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត