logo

ស្នូរខ្លុយជនរួមជាតិ Bru-Van Kieu នៅកណ្ដាលដំបន់ព្រៃភ្នំ Truong Son

2015/6/8 | 08:48:03
Vovworld-ជាជនជាតិរស់នៅតាំងពី
យូរលង់មកនៅដំបន់ព្រៃភ្នំនៅខេត្ត
Quang Binh ប្រជាជន Bru-Van Kieu
មានខឿនវប្បធម៍ដ៏សម្បូរបែប
ពិសេសគឺជន​រួមជាតិ​បាននិពន្ធបទ
ចម្រៀងនិងក្បាច់របាំជាច្រើន ព្រម
ទាំងច្នៃប្រឌិតឧបករភ្លេងដ៏វិសេស
វិសាល​ផ្សេងៗរបស់​សហគមន៍ជន
ជាតិខ្លួន។ នាបច្ចុប្បន្ន ជនរួមជាតិ​
Bru-Van Kieu នៅតែ​រក្សា​បានប្រភេទ
ឧបករភ្លេងមួយចំនួនដូចជា ខែន be
ចាប៉ី talu ឃ្មោះជាដើម។ ក្នុង​នោះ
និយមបំផុតគឺខ្លុយរបស់ជនជាតិ Van
Kieu។


ស្នូរខ្លុយជនរួមជាតិ Bru-Van Kieu នៅកណ្ដាលដំបន់ព្រៃភ្នំ Truong Son (dantocviet.vn)

        Vovworld- ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនរួមជាតិភាគតិច Bru-Van Kieu
នៅភាគ​ខាងលិចខេត្ត Quang Binh បណ្ដាចង្វាក់ចម្រៀងប្រជាប្រិយរួមជាមួយ​
ឧបករ​ភ្លេងជនជាតិបានដើរតួនាទីសំខាន់ ជាចំណីអារម្មណ៍និងស្មារតីដែលមិន
អាចខ្វះ​បាន​ឡើយក្នុងជីវភាពរស់នៅសហគមន៍របស់ប្រជាជន។ នៅភូមិ Khe Cat
ឃុំ Truong Son ស្រុក Quang Ninh ខេត្ត Quang Binh  ព្រឹទ្ធាចារ្ស Ho Ai ជាអ្នកនៅរក្សា
បាន​បណ្ដាប្រភេទវប្បធម៍ប្រពៃណីដ៏វិសេសវិសាលរបស់ជនរួមជាតិ​ Bru-Van Kieu។
លោកជាអ្នកប៉ិនប្រសពបំផុតក្នុងការចែច្នៃនិងប្រើប្រាស់បណ្ដាប្រភេទឧបករភ្លេង
ប្រពៃណីដូចជា ឃ្មោះ ខ្លុយ Kho-lui ខ្លុយ Sui ខ្លុយ Pi ជាដើម។ ព្រឹទ្ធាចារ្ស Ho Ai បាន
​ឲ្យដឹងថា៖

        “ខ្លុយ Pi បានធ្វើពីឬស្សី ជាប្រភេទខ្លុយក្នុងពិធីសែនព្រេន ពិសេសគឺ​ពិធី​សែន​
ព្រេនបួងសួងថ្វាយព្រលឹង។ វាបង្ហាញនូវចរិតលក្ខណៈគោរពពិសិទ្ធិរបស់​គ្រូសែន។ ​
ខ្លុយ Pi ខ្លុយ Sui ឃ្មោះស្គរជានិមិត្តរូបឲ្យជំនឿដ៏ពិសិទ្ធិហេតុ​នេះ​ហើយ​ត្រឹមតែបានប្រើ
ប្រាស់ក្នុងពិធីការសែនព្រេន មិនបានប្រើប្រាស់ក្នុងពិធីបុណ្យ​ផ្សេងៗឡើយ។”

        ក្នុងចំណោមខ្លុយរបស់ជនរួមជាតិ Bru-Van Kieu ត្រូវនិយាយដល់ខ្លុយ Khui។
នេះជាប្រភេទខ្លុយដើម្បីបង្ហាញនូវជីវភាពរស់នៅអំពីទំនាក់ទំនងសង្គម​វង្សត្រកូល
ភូមិឃុំ។ ខ្លុយ Khui មានវត្តមាននិងផ្សាភ្ជាប់ពីយូរយារណាស់​មក​ហើយ​ក្នុងទំនាម
ទំលាប់រស់នៅរបស់ជនរួមជាតិ Van Kieu ដែលបានប្រើប្រាស់​ជាច្រើនក្នុងពិធីបុណ្យ។

        តាមទំនាមទំលាប់ត្រូវតែអ្នកមានអាយុមធ្យមជនជាតិ Bru-Van Kieu ទើប​បាន
លេងខ្លុយ Khui និងត្រឹមតែបុរសបានប្រើប្រាស់ដែរ។ លោក Ho Van Thuong ជនចាស់
ជរាជាជនជាតិ Bru-Van Kieu បានសំណេះសំណាលថា៖

        “មុននេះក្នុងរដូវប្រមូលផល បុរសត្រូវទៅយាមនៅចម្ការ។ មិនចេះធ្វើអ្វី ហើយ​
គេស្វែងរកឬស្សីឆ្កៀលប្រហោងដើម្បីធ្វើជាខ្លុយ។ ស្នូរពិរោះហើយទុក្ខ​ព្រួយ​បាត់
អស់ទៅ។ ពីចម្ការនេះបានស្ដាប់ស្នូរខ្លុយពីចម្ការនោះសំណេះសំណាលជា​មួយ​គ្នា
ដោយខ្លុយ។”

        ក្រៅពីខ្លុយ Pi ខ្លុយ Khui នោះ ជនរួមជាតិ Van Kieu នៅមាន​បណ្ដា​ប្រភេទ
ខ្លុយផ្សេងៗដូចជាខ្លុយ Teril ដើម្បីយុវជនច្រៀងឆ្លើយឆ្លង ខ្លុយ Kho lui ដើម្បីសម្ដែង
ក្នុងេពិធីអាពាហ៍-ពិពាហ៍ជាដើម។

        ពីយូរយារណាស់មកហើយ ជនរួមជាតិ​ Bru-Van Kieu បានផ្ញើររាល់​សតិ
អារម្មណ៍​​ព្រលឹង​មនោសញ្ចេតនារបស់ខ្លួនតាមរយៈ​សំនៀងពីចង្វាក់ភ្លេង​ប្រពៃណី។
រាល់ស្នូររបស់ខ្លុយចាបីឃ្មោះស្គរនៅតែលាន់រន្ទឺបង្ហាញនូវផ្នែកវប្បធម៍​ដ៏វិសេស
វិសាលរបស់ជនរួមជាតិ Bru-Van Kieu នៅកណ្ដាលដំបន់ព្រៃភ្នំ Truong Son៕

TAG
ស្នូរខ្លុយជនរួមជាតិ Bru-Van Kieu នៅកណ្ដាលដំបន់ព្រៃភ្នំ Truong Son

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត