logo

សោភ័ណ្ណភាពនៃតំបន់ខ្ពង់រាបថ្ម Dong Van

2015/10/14 | 07:15:25

VOVWORLD_ខ្ពង់រាបថ្ម Dong Van ចំណុះខេត្ត Ha
Giang ប៉ែក​ពាយព្យ​​វៀតណាម​ជា​កន្លែងមាន
ទេសភាពធម្មជាតិដ៏ល្អស្អាតដោយ​មាន​ទួល​​ភ្នំដ៏ធំ​
សម្បើម​​។ នាឆ្នាំ២០១០ក្រុមប្រឹក្សាពិគ្រោះបណ្ដាញ​
ឧទ្យាន​​​​​ភូគ​ព្ភ​សាស្រ្ត​​​​សកលបស់អង្គការ UNESCO
បានទទួល​ស្គាល់​ខ្ពង់រាបថ្ម Dong Van ជាឧទ្យាន
​ភូគព្ភសាស្រ្ត​​​សកល។

VOVWORLD_ខ្ពង់រាបថ្ម Dong Vanចំណុះខេត្ត Ha Giang ប៉ែក​ពាយព្យ​​វៀតណាម​ជា​
កន្លែងមានទេសភាពធម្មជាតិដ៏ល្អស្អាតដោយ​មាន​ទួល​​ភ្នំដ៏ធំ​សម្បើម​​។ នាឆ្នាំ២០១០
ក្រុមប្រឹក្សាពិគ្រោះបណ្ដាញ​ឧទ្យាន​​​​​ភូគ​ព្ភ​សាស្រ្ត​​​​សកលបស់អង្គការ UNESCO បាន
ទទួល​ស្គាល់​ខ្ពង់រាបថ្ម Dong Vanជាឧទ្យាន​ភូគព្ភសាស្រ្ត​​​សកល។

ពីទីក្រុងHa Giang ធ្វើដំណើរតាមផ្លូវជាតិលេខ៤Cប្រមាណជាង​៤០​គីឡូម៉ែត្រ
 លោកអ្នកនឹងទៅដល់ស្រុកQuan Ba ហើយចាប់ផ្ដើម​ឈានចូលឧទ្យាន​​​​​ភូគ​ព្ភ​សាស្រ្ត​​​​
ខ្ពង់រាបថ្ម Dong Van។ ស្ថិតនៅ​កំពស់​ពី១០០០ដល់១៦០០ម៉ែត្រពីនីវូទឹកសមុទ្រខ្ពង់
រាបថ្ម Dong Van​លាត​សន្ធឹងលើផ្ទៃដីចំនួន២៣៥៦គីឡូម៉ែត្រពីស្រុកQuan Ba ឆ្លងស្រុក
Yen Minh  Meo Vac រហូតដល់ស្រុក Dong Van។ វាលថ្មនេះមាន៨០ភាគរយ​ជាថ្ម​
កំបោរដែលបានកកើតឡើងតាមដំណាក់កាលផ្សេងគ្នាមុន​នេះ​រាប់រយលានឆ្នាំ។

ក្រៅពីតំលៃខាងភូគព្ភសាស្រ្ត តំបន់ដីនេះនៅជាកន្លែងរស់នៅរបស់ប្រជាជនគ្រប់ជនជាតិជាបងប្អូនដូចជាជនជាតិ H’mong Dao Tay Nung Lo Lo និងPu Peo ជាមួយវប្បធម៌ដ៏សម្បូរបែប


ពីស្រុក Quan Ba ធ្វើដំណើរទៅកាន់ស្រុក Dong Van ជាកន្លែង​ស្ថិតនៅប៉ូលខាង
ជើងប្រទេសវៀតណាមមានចំងាយ១០០គីឡូម៉ែត្រហើយឆ្លងកាត់រមនីយដ្ឋានមួយ
ចំនួនដូចជាក្លោងទ្វារមេឃ Quan Ba ភ្នំ​ទេវតា​ វិមានត្រកូល Vuong ដងទង់ Lung Cu។
រួមជាមួយនោះគឺ​ទេសភាព​​ធម្មជាតិ​ស្ថិតក្នុងអ័ព្ទនិងពពកនៅចង្កេះភ្នំនិងវាលស្រែផ្កា
នានា។​ ​​ភ្ញៀវ​ទេសចរជាច្រើននាក់ពេលមកដល់​​​​ខ្ពង់រាបថ្មនេះសុទ្ធតែ​មានបំណង​ចង់
ទៅ​ទស្សនាជ្រលងភ្នំ Ma Pi Leng ជា​ជ្រលងភ្នំមួយក្នុង​ចំណោម​ជ្រលង​ភ្នំ៤​ដ៏​ស្អាត
និងគ្រោះថ្នាក់បំផុតនៅភូមិភាគខាង​ជើង​វៀតណាម​ដោយមាន​ភ្នំនិងផ្ទាំងថ្មធំតូច
គ្រប់ស្រទាប់គរលើគ្នា។​ មុន​នេះ​រាប់រយឆ្នាំ ក្រុមអ្នកវិទ្យាសាស្រ្តបារាំងបានចាត់ទុក
ភ្នំ Ma Pi Leng​ និង​ឧទ្យាន​​​​​ភូគ​ព្ភ​សាស្រ្ត​​​​សកលខ្ពង់រាបថ្ម Dong Van ជាតំបន់លេចធ្លោ
​ជាទីបំផុតអំពី​លក្ខណៈ​ភូគ​ព្ភ​សាស្រ្ត​​​​។​​ អ្នកស្រី Ngoc Anh ជាភ្ញៀវ​ទេសចរ​មកពី​ក្រុង
ហាណូយ​បាន​សំណេះសំណាលថា

“ជាលើកដំបូងមកទស្សនាខ្ពង់រាបថ្មនេះនាងខ្ញុំមិនស្មានបានថានៅវៀតណាម
មានកន្លែងល្អស្អាតអស្ចារ្យដូចនេះទេ។ ធ្វើដំណើរលើខ្ពង់រាបថ្មដ៏ធំសម្បើមនាងខ្ញុំ
មើលឃើញបណ្ដាវាលស្រែផ្កាស្រូវសាឡីនិងវាលស្រែស្រូវកាំជណ្ដើរពណ៌លឿង
នៃស្រូវទុំដែលធ្វើឲ្យមនុស្សបណ្ដែតអារម្មណ៍ស្រមើស្រម៉ៃ។ការចាប់អារម្មណ៍យ៉ាង
ខ្លាំងបំផុតគឺពេលឈរនៅលើកំពូលភ្នំ Ma Pi Leng គយគនទន្លេ Nho នៅខាងក្រម។
ទាំង​អស់​នេះ ​ជារូបភាពដែលមិនអាចភ្លេចបានឡើយ”។

ក្រៅពីតំលៃខាងភូគព្ភសាស្រ្ត តំបន់ដីនេះនៅជាកន្លែងរស់នៅរបស់ប្រជាជន
គ្រប់ជនជាតិជាបងប្អូនដូចជាជនជាតិ H’mong Dao Tay Nung Lo Lo និងPu Peo ជា
មួយវប្បធម៌ដ៏សម្បូរបែប។តាមលោកMa Ngoc Giang អនុប្រធានគណៈកម្មការគ្រប់
គ្រងឧទ្យាន​​​​​ភូគ​ព្ភ​សាស្រ្ត​​​​សកលខ្ពង់រាបថ្ម Dong Van បានឲ្យដឹងថា

“ក្រៅពីទេសភាពធម្មជាតិគឺតំលៃវប្បធម៌ជាប្រពៃណីរបស់ជនជាតិនានាជា
ចំណុចដ៏សំខាន់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ គណៈកម្មការគ្រប់គ្រង
ឧទ្យានភូគ​ព្ភ​សាស្រ្ត​​​​សកលខ្ពង់រាបថ្ម Dong Van  កំពុងសិក្សាស្រាវជ្រាវលើគ្រប់ជ្រុង
ជ្រោយដើម្បីកសាងផែនការអភិរក្សជាបន្ទាន់នូវតំលៃវប្បធ៌ដែលប្រឈមនឹងគ្រោះ
អាសន្នសាបសូន្យ។ នៅចំពោះមុខគឺថែរក្សារបងថ្មដំបូលផ្ទះនិងសំលៀកបំពាក់របស់
ជនជាតិទាំងឡាយ“។

ក្នុងដំណើរទស្សនាតំបន់នានាលើខ្ពង់រាបថ្ម Dong Van នេះភ្ញៀវ​ទេសចរ​នឹង
ឃើញប្រជាជនដើរផ្សារទិញលក់ឥវែឥវ៉ាន់នៅតាមដងផ្លូវ។​ ផ្សារគឺជាកន្លែងបង្ហាញ
ច្បាស់នូវវប្បធម៌របស់គ្រប់ជនជាតិ។ ទៅផ្សារក៏ជាឱកាសសំរាប់គេជួបជុំគ្នាសារសង
រឿងរ៉ាវក្នុងជីវភាពរស់នៅផងដែរ។ តាមលោក Angier Marcel​ ជាភ្ញៀវទេសចរមួយរូប
មកពីប្រទេស​បារាំង​បាន​​ចែករំលែកថា

“ នេះជាកន្លែងអស្ចារ្យណាស់។ អ្វីៗទាំងអស់សុទ្ធតែបានអភិរក្សយ៉ាងល្អហើយ
ភ្ញៀវទេសចរក៏មិនសូវមានច្រើនដែរ។ តំបន់នេះមានគ្រប់តំលៃយ៉ាងពិតប្រាកដ។
យើងខ្ញុំបានគយគន់បណ្ដាភូមិករដ៏ស្រស់ស្អាតនិងជួមសំណេះសំណាលជាមួយជន
ជាតិដែលរាប់អានភ្ញៀវ។ ទៅអនាគតយើងខ្ញុំនឹងវិលត្រឡប់មកទស្សនាកន្លែងនេះជា
មិនខាន“ ៕

TAG
ខ្ពង់រាបថ្ម/​ភូគព្ភសាស្រ្ត/Dong Van

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត