logo

សោភ័ណភាពនៃស្ថាបត្យកម្មវិហារកាតូលិក Con Ga និងDuc Ba នៅក្រុងDa Lat

2016/3/2 | 08:02:03

VOVWORLD_ភ្ញៀវទេសចរនាពេលមកទីក្រុង
Da Lat ម្ដងៗគេតែងតែទៅទស្សនា​រមនីយដ្ឋាន​ល្បី
ឈ្មោះមួយចំនួន ក្នុងនោះមានវិហារកាតូលិក Con
Ga និងវិហារDuc Ba ផង។ សំណង់ទាំង២នេះមាន
រចនាបថស្ថាបត្យកម្មតាមម៉ូតបារាំងហើយក៏មានការ
លាយបញ្ជូលម៉ូតរបៀបពប្រជាជនគ្រប់ជនជាតិនៅ
តំបន់ Tay Nguyen ដែរ។ ពេលមក​ទស្សនា​​កន្លែង​ទាំង
២នេះ ភ្ញៀវទេសចរមានការចាប់អារម្មណ៍យ៉ាងខ្លាំង
ចំពោះ​សោភ័ណភាព​នៃស្ថាបត្យកម្មផងនិងមានបទ
ពិសោធន៍អំពីវប្បធម៌ផង។

VOVWORLD_ភ្ញៀវទេសចរនាពេលមកទីក្រុង Da Lat ម្ដងៗគេតែងតែទៅ
ទស្សនា​រមនីយដ្ឋាន​ល្បីឈ្មោះមួយចំនួន ក្នុងនោះមានវិហារកាតូលិក Con Ga និង
វិហារ Duc Ba ផង។ សំណង់ទាំង២នេះមានរចនាបថស្ថាបត្យកម្មតាមម៉ូតបារាំង
ហើយក៏មានការលាយបញ្ជូលម៉ូតរបៀបពប្រជាជនគ្រប់ជនជាតិនៅតំបន់ Tay
Nguyen ដែរ។ ពេលមក​ទស្សនា​​កន្លែង​ទាំង២នេះ ភ្ញៀវទេសចរមានការចាប់
អារម្មណ៍យ៉ាងខ្លាំងចំពោះ​សោភ័ណភាព​នៃស្ថាបត្យកម្មផងនិងមានបទពិសោធន៍
អំពីវប្បធម៌ផង។

        វិហារកាតូលិក Da Lat មានឈ្មោះជាផ្លូវការថាវិហារព្រះ  Nicola Bary។​ ប៉ុន្តែ
​ប្រជា​ពលរដ្ឋ​ក្នុងតំបន់តែងតែហៅថាវិហារCon Ga ដោយសារនៅលើប៉មជួង​មាន​
ដាក់​រូបសត្វ​មាន់ដ៏ធំមួយ។ នេះជាវិហារកាតូលិកធំល្បីឈ្មោះនៅ Da Lat ដែលបាន
កសាង​ឡើង​នាសម័យបារាំង។ វិហារCon Ga មានទីតាំងស្ថិតនៅផ្លូវ Tran Phu ជិត
សណ្ឋាគារ Novotel​​ ទីក្រុង​Da Lat។ វិហារកាតូលិកមួយនេះត្រូវបានគូប្លង់ក្នុងទម្រង់
ម៉ូតរបស់​វិហារ​កាតូលិក​ Romaនានានៅទ្វីបអឺរ៉ុបតាមរចនាបថ Roman។ វិហារ Con
 Ga​ មានរាង​ឈើ ឆ្កាង ​បណ្ដោយ៦៥ម៉ែត្រ​ ទទឹង១៤ម៉ែត្រ ប៉មជួងមានកំពស់៤៧
ម៉ែត្រ។ ក្លោងទ្វារធំ​នៃ​វិហារត្រូវសង់បែរមុខទៅកាន់ភ្នំLangbiang។ ខាងក្នុងវិហារ
កាតូលិកCon Ga មាន​សាល​ធំ​សំរាប់ថ្វាយបង្គំព្រះដែលស្ថិតនៅកណ្ដាលវិហារ នៅ
សង្ខាងជាសាលតូចចំនួន២។​វិហារមានគ្រោងបង្អួចរាងកោងដូចធ្នូហើយបានលំអ
ជាមួយកញ្ចក់ពណ៌ដែលធ្វើឲ្យបរិយាកាសកាន់តែមានភាពពិសិដ្ឋ។ ថ្វីបើដូច្នេះក្ដីតែ
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនៃវិហារនេះគឺរូបសត្វមាន់មួយក្បាលធ្វើពីអាលុយ
មីញ៉ូមស្ថិតនៅលើដំបូលវិហារ។ តាមប្រជាជនតំបន់ថា សត្វមាន់ជានិមិត្តរូបរបស់
ប្រទេសបារាំងផងហើយក៍ជានិមិត្តសញ្ញានៃវិប្បដិសារីផង។ អ្នកស្រី Nguyen Thi
Hong ជាភ្ញៀវទេសចរមួយរូបមក​ពី​ខេត្ត Dong Nai​ បានចែករំលែកថា

        “​​ ពេលមកទស្សនាវិហារកាតូលិកនេះនាងខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង​
ចំពោះ​របៀបស្ថាបត្យកម្មបុរាណ្យវិសេសវិសាលនិងបរិយាកាសស្រឡះត្រជាក់
ស្រួល។​ ទាំងអស់នេះជួយនាងខ្ញុំយល់បន្ថែមនូវវប្បធម៌ Da Lat”។

វិហារCon Ga មានទីតាំងស្ថិតនៅផ្លូវ Tran Phu ជិតសណ្ឋាគារ Novotel ទីក្រុងDa Lat។ វិហារកាតូលិកមួយនេះត្រូវបានគូប្លង់ក្នុងទម្រង់ម៉ូតរបស់វិហារកាតូលិក Romaនានានៅទ្វីបអឺរ៉ុបតាមរចនាបថ Roman


        នៅក្រុងDa Lat​ មានវិហារកាតូលិកល្បីឈ្មោះមួយទៀតនោះគឺវិហារ Domaine
de Marie តែអ្នកក្រុងហៅថា​វិហារMai Anhទៅវិញដោយសារវិហារនេះមានទីតាំង
នៅលើ​ទួល​មួយ​ពោរពេញទៅដោយដើមផ្កាMai anh dao។ វិហារនេះត្រូវបានកសាង
ឡើងតាម​ទម្រង់ម៉ូតអឺរ៉ុបនាសតវត្សទី១៧លាយបញ្ជូលបែបផែនស្ថាបត្យកម្មរបស់
ជនជាតិភាគតិចនៅតំបន់ Tay Nguyen។ សំណង់នេះមានរាងឈើឆ្កាងបណ្ដោយ
៣៣ម៉ែត្រ​ ទទឹង១១​ម៉ែត្រ។​ចំណុចពិសេសនៃវិហារនេះគឺដំបូលមានរាងដូចដំបូល
ផ្ទះRong ជាប្រពៃណី​របស់​ប្រជាជននៅតំបន់ Tay Nguyen។ ក្នុងបរិវេណលើផ្ទៃដី១២
ហិកតា​នៃវិហារ​មាន​ដាំដើមឈើធំៗ សួនផ្កានិងរុក្ខជាតិលំអដែលធ្វើឲ្យទិដ្ឋភាពមាន
ភាពស្រស់បំព្រង និងរ៉ូម៉ានទិកគួរជាទីគាប់ចិត្ត។ តាមលោក Nguyen Quang Hoa ជា
ភ្ញៀវទេសចរមកពី​ក្រុង​ហូជីមិញបានពិនិត្យថា

     “ អ្វីដែលធ្វើឲ្យខ្ញុំចូលចិត្តទៅទស្សនា Da Lat នោះគឺអាកាសធាតុ​ល្អបរិសុទ្ធ
​ត្រជាក់​ស្រួល។ ទីពីរគឺខ្ញុំមានមនោសញ្ចេនាជាមួយប្រជាជនតំបន់ដោយសារគេ
មានទឹកចិត្តស្លូតត្រង់និងរាក់ទាក់ចំពោះភ្ញៀវ។ជាពិសេសខ្ញុំបានមកទស្សនាវិហារ
Domaineជា​ច្រើន​លើក​ច្រើន​សាហើយតែនាពេលមកនេះម្ដងៗខ្ញុំមានការចាប់
អារម្មណ៍ខុសពីគ្នាដោយ​សារវិហារនេះមានបរិយាកាសស្ងប់ស្ងាត់ បុរាណដែលធ្វើ
ឲ្យខ្ញុំនឹកគិតដល់អតីតកាលផងបច្ចុប្បន្នកាលនិងអនាកតផង ”។

វិហារ Domaine de Marie តែអ្នកក្រុងហៅថាវិហារMai Anhទៅវិញដោយសារវិហារនេះមានទីតាំងនៅលើទួលមួយពោរពេញទៅដោយដើមផ្កាMai anh dao


ជារៀងរាល់ឆ្នាំពេលពិធីបុណ្យណូអែលមកដល់ម្ដងៗ វិហារកាតូលិក Con Ga
និងវិហា រMai Anh រួមជាមួយវិហារផ្សេងៗតែងតែបើកទ្វារទទួលភ្ញៀវមកទស្សនា
យ៉ាង​ច្រើនកុះករ។ នេះមិនគ្រាន់តែជាកន្លែងពិសិដ្ឋសំរាប់សាសនិកកាតូលិកជួប
ប្រជុំប៉ុណ្ណោះ​ទេតែជាទីកន្លែងដ៏ល្អអស្ចារ្យសំរាប់ភ្ញៀវមកចូលរួមបរិយាកាស
សប្បាយរីករាយបុណ្យណូអែលទៀតផង៕

        

TAG
វិហារកាតូលិក Con Ga/ភ្នំLangbiang

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត