logo

សម្ព័ន្ធមេធាវីវៀតណាមប្រឆាំងជំទាស់អំពើរំលោភច្បាប់អន្តរជាតិរបស់ចិន។

2012/7/3 | 08:28:30
VOV-សម្ព័ន្ធមេធាវីវៀតណាម (VBF) នាថ្ងៃទី២កក្កដា
បាន​ចេញ​សេចក្តីប្រកាស ប្រឆាំងជំទាស់អំពើរំលោភ
ច្បាប់អន្តរជាតិរបស់ភាគីចិន។

         VOV-សម្ព័ន្ធមេធាវីវៀតណាម (VBF) នាថ្ងៃទី២កក្កដាបាន​ចេញ​សេចក្តី
ប្រកាស ប្រឆាំងជំទាស់អំពើរំលោភច្បាប់អន្តរជាតិរបស់ភាគីចិន។ សេចក្តី​ប្រកាសបានលើកច្បាស់ថា នាថ្ងៃទី២១មិថុនាកន្លងទៅទំព័រវ៉ែបរបស់ក្រសួង​
ប្រជា-រដ្ឋាចិនបានប្រកាសការដែលរដ្ឋាភិបាលចិនបានអនុម័ត្តលើ​សេចក្តី សំរេចចិត្តឲ្យបង្កើតរបស់ដែលហៅថា “ទីក្រុង Tam Sa” ជាមួយក្របខ័ណ្ឌ​គ្រប់គ្រងរួមមានប្រជុំកោះចំនួន២ Hoang Sa និង​ Truong Sa របស់វៀតណាម។ វៀតណាមមានភ័ស្តុតាងគតិយុតនិងប្រវិត្តិសាស្ត្រយ៉ាងគ្រប់គ្រាន់អះអាង​នូវអធិបតេយ្យភាពមិនអាចប្រកែកបានចំពោះប្រជុំកោះទាំងពីរ Hoang Sa និង
Truong Sa។ ការដែលចិនសំរេចចិត្តបង្កើតរបស់ដែលហៅថា “ទីក្រុង Tam Sa” បានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពដែនដីរបស់វៀតណាមចំពោះ​
ប្រជុំកោះទាំងពីរHoang Sa និង​ Truong Sa រំលោភយ៉ាងធ្ងន់ធ្ងរបណ្ដា​គោលការណ៍ សារវន្តរបស់ច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ។ បន្ទាប់នោះនាថ្ងៃ
ទី២៣មិថុនា អគ្គក្រុមហ៊ុនប្រេងឧស្ម័នមហាសាគរចិន (CNOOC) បានប្រកាសបើក ការដេញថ្លៃអន្តរជាតិលើឡូរប្រេង​ឧស្ម័នចំនួន៩ស្ថិតក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខ ដំបន់ខ្ពង់រាបបាទសមុទ្ររបស់វៀតណាម កន្លែងជិតបំផុតមានចំងាយពីកោះ Phu
Quy របស់វៀតណាមប្រមាណ១៣ម៉ាយ មានចំងាយពីឆ្នេសមុទ្រវៀតណាម
ប្រមាណ៦០ម៉ាយ។ អំពើខាងលើរបស់ភាគីចិន​បាន​រំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិ អធិបតេយ្យភាពនិងសិទ្ធិយុតាធិការរបស់វៀតណាមចំពោះដំបន់សេដ្ឋកិច្ចផ្ដាច់មុខ
ដំបន់ខ្ពង់រាបបាទសមុទ្រវៀតណាមដែលត្រូវបានអនុសញ្ញាអង្គការសហប្រជាជាតិ
អំពីច្បាប់សមុទ្រឆ្នាំ១៩៨២កំណត់​ដើរផ្ទុយនឹងសេចក្តីថ្លែងការណ៍ស្ដីពីក្រម​ប្រតបត្តិ​សំរាប់ភាគីនានានៅសមុទ្រខាងកើតរវាងរដ្ឋាភិបាលប្រទេសសមាជិកអាស៊ាននិង
សាធារណរដ្ឋប្រជាមានិតចិន។

សម្ព័ន្ធមេធាវីវៀតណាម (VBF) នាថ្ងៃទី២កក្កដាបានចេញសេចក្តីប្រកាស ប្រឆាំងជំទាស់អំពើរំលោភច្បាប់អន្តរជាតិរបស់ភាគីចិន។

        សម្ព័ន្ធមេធាវីវៀតណាមប្រកាសថា ប្រឆាំងជំទាស់យ៉ាងពេញ​ទំហឹង​​ចំពោះ សេចក្តីសំរេចចិត្តបង្កើតរបស់ដែលហៅថា​“ទីក្រុង Tam Sa”របស់ភាគី​ចិនសំណូមពរ ភាគីចិនលុបចោលភ្លាមៗសេចក្តីសំរេចចិត្តខុសឆ្គងនេះ។ សម្ព័ន្ធ​មេធាវីវៀតណាម ថ្កោលទោសយ៉ាងខ្លាំងក្លានិងប្រឆាំងជំទាស់យ៉ាង​ពេញទំហឹងអំពើរបស់ អគ្គក្រុមហ៊ុន ប្រេងឧស្ម័នមហាសាគរចិនដែលប្រកាស​បើក​ការដេញថ្លៃអន្តរជាតិលើឡូរប្រេងឧស្ម័ន
ចំនួន៩ស្ថិតនៅជ្រៅក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខដំបន់ខ្ពង់រាបបាទសមុទ្ររបស់វៀត
ណាសំណូមពរភាគីចិនលុបចោលភ្លាមមួយរំពេកសេចក្តីប្រកាសខុសច្បាប់នេះ។

        សម្ព័ន្ធមេធាវីវៀតណាមបានអំពាវនាវបណ្ដាអង្គការមេធាវីជាតិនៃបណ្ដាប្រទេស សមាជិកអាស៊ាន សមាគមន៍ច្បាប់អាស៊ី-ប៉ាស៊ីហ្វិក (LAWASIA) សមាគមន៍មេធាវីចិន និងអង្គការមេធាវីទាំងអស់លើពិភពលោកឡើងសំលេង​ការពារយុត្តិធម៍ការពាច្បាប់ អន្តរជាតិគោរពអធិបតេយ្យភាពនិងបូរណៈភាពដែនដីរបស់វៀតណាមរក្សាសន្តិភាព
ស្ថិរភាពនៅសមុទ្រខាងកើតរួមកំលាំងកសាង​ពិភពលោកមួយប្រជាធិបតេយ្យ
សមភាពអរិយ្យធម៍៕

TAG
សម្ព័ន្ធមេធាវីវៀតណាម (VBF) នាថ្ងៃទី២កក្កដាបានចេញសេចក្តីប្រកាស ប្រឆាំងជំទាស់អំពើរំលោភច្បាប់អន្តរជាតិរបស់ភាគីចិន។


ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត