logo

សម័យប្រជុំត្រៀមនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម

2026/1/19 | 05:23:00

(VOVWORLD) - នាព្រឹកថ្ងៃទី១៩ ខែមករា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានបើកសម័យប្រជុំត្រៀម នៅឯមជ្ឈមណ្ឌលសន្និបាតជាតិ ក្នុងទីក្រុងហាណូយ។

គណៈប្រធាននៃសម័យប្រជុំត្រៀមសម្រាប់មហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម។ (រូបថត៖ VNA)

អង្គសន្និបាតទាំងមូលបានធ្វើការស្មឹងស្មាធិ៍រយៈពេលមួយនាទី ដើម្បីរំលឹកដល់អគ្គលេខាបក្ស លោក ង្វៀន ហ្វូត្រុង (Nguyen Phu Trong) និងសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ ដែលបានទទួលមរណភាពក្នុងអាណត្តិមហាសន្និបាតលើកទី១៣។ លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានធ្វើជាអធិបតីក្នុងសម័យប្រជុំត្រៀម។ អង្គសន្និបាតបានបោះឆ្នោតអនុម័តលើរបៀបវារៈនៃសម័យប្រជុំត្រៀម បទប្បញ្ញត្តិធ្វើការនៃមហាសន្និបាត របៀបវារៈនៃមហាសន្និបាត និងបទប្បញ្ញត្តិបោះឆ្នោតនៅមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ អង្គសន្និបាតបានបោះឆ្នោតជ្រើសតាំងគណៈប្រធាន រួមមានសមាជិកការិយាល័យនយោបាយចំនួន ១៦ រូប។ អង្គសន្និបាតក៏បានបោះឆ្នោតជ្រើសតាំងលេខាធិការដ្ឋានដែលមានសមាជិក ៥ រូប និងគណៈកម្មការត្រួតពិនិត្យលក្ខណៈសម្បត្តិតំណាងនៃមហាសន្និបាត ដែលមានសមាជិកចំនួន ១៣ រូបផងដែរ។

ប្រតិភូបោះឆ្នោតអនុម័តលើបទប្បញ្ញត្តិធ្វើការនៃមហាសន្និបាត។ (រូបថត៖VNA)

អង្គសន្និបាតបានបោះឆ្នោតអនុម័តលើរបាយការណ៍ត្រួតពិនិត្យ លក្ខណៈ សម្បត្តិតំណាងនៃមហាសន្និបាតលើកទី ១៤ របស់បក្ស។ តាមនោះ តំណាងទាំង ១.៥៨៦ នាក់ដែលត្រូវបានកោះហៅឲ្យចូលរួមមហាសន្និបាត សុទ្ធតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ នៅពេលរសៀល អង្គសន្និបាតនឹងសិក្សាឯកសារនៅកន្លែងស្នាក់នៅរបស់គណៈប្រតិភូ៕

TAG
VOV/VOVworld/សម័យប្រជុំត្រៀម/មហាសន្និបាត/បក្សកុម្មុយនិស្ត/វៀតណាម/លើកទី១៤

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត