logo

សម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៦ នឹងបើកនាថ្ងៃទី៦ ខែមេសា

2026/3/3 | 08:05:49
(VOVWORLD) - នៅក្នុងសម័យប្រជុំលើកទី ៥៥ ដែលបានធ្វើឡើងកាលពីថ្ងៃទី២ ខែមីនា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានផ្ដល់យោបល់ជាលើកទី២ លើការត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៦។ 
ទិដ្ឋភាពនៅសម័យប្រជុំលើកទី៥៥។ (រូបថត៖ VOV)

យោងតាមលោក ឡេ ក្វាងម៉ាញ អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភា និងជាប្រធានការិយាល័យក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា សម័យប្រជុំនេះគ្រោងនឹងបើកនាព្រឹកថ្ងៃទី៦ ខែមេសា និងបិទនាថ្ងៃទី២៥ ខែមេសា។ នេះគឺជាសម័យប្រជុំដ៏សំខាន់ពិសេស ដែលរដ្ឋសភាថ្មីនឹងសម្រេចលើការងាររៀបចំក្បាលម៉ាស៊ីន បុគ្គលិកជាន់ខ្ពស់ ការងារនីតិបញ្ញត្តិ និងបញ្ហាសេដ្ឋកិច្ចសង្គមនានាផងដែរ។

សម័យប្រជុំនេះត្រូវបានបែងចែកជាពីរវគ្គ៖ វគ្គទី១ (ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែមេសា) ផ្តោតលើការងារបុគ្គលិក និងការពិភាក្សាលើសេចក្តីព្រាងច្បាប់មួយចំនួន។ ក្នុងវគ្គទី២ (ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមេសា) រដ្ឋសភានឹងពិភាក្សា និងបោះឆ្នោតលើច្បាប់ និងសេចក្តីសម្រេចចិត្តទាក់ទឹងនឹងសេដ្ឋកិច្ចសង្គម៕

TAG
VOV/VOVworld/សម័យប្រជុំ/រដ្ឋសភា/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត