logo

សម័យប្រជុំលើកទី ៥៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកនាថ្ងៃទី ២ មីនា

2026/3/1 | 10:38:00

(VOVWORLD) - សម័យប្រជុំលើកទី ៥៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបែងចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី ១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២ ខែមីនា; ដំណាក់កាលទី ២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ និង ១៧ ខែមីនា នៅក្នុងបន្ទប់ប្រជុំ តិន ត្រាវ អគាររដ្ឋសភា ទីក្រុងហាណូយ។ ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិននឹងថ្លែងសុន្ទរកថាបើកនៅព្រឹកថ្ងៃទី ២ មីនា ហើយរួមជាមួយអនុប្រធានរដ្ឋសភា នឹងប្តូរវេនគ្នាដឹកនាំខ្លឹមសារនៃសម័យប្រជុំ។

សម័យប្រជុំលើកទី៥៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ ឡេ ទ្វៀត/VOV_

យោងតាមព័ត៌មានពីការិយាល័យរដ្ឋសភា នៅក្នុងសម័យប្រជុំនេះ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណាលើសេចក្តីព្រាងច្បាប់មួយចំនួន រួមមាន៖ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន (ធ្វើវិសោធនកម្ម) ច្បាប់ស្តីពីវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីភ្នាក់ងារតំណាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅបរទេស ច្បាប់ស្តីពីជំនឿនិងសាសនា ច្បាប់ស្តីពីរដ្ឋធានី (ធ្វើវិសោធនកម្ម)... ហើយក៏នឹងពិចារណា និងអនុម័តលើសេចក្តីសម្រេចសំខាន់ៗមួយចំនួនផងដែរ។

នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាក៏បានផ្តល់យោបល់របស់ខ្លួន (ជាលើកទីពីរ) លើការរៀបចំសម្រាប់សម័យប្រជុំលើកទីមួយ នៃរដ្ឋសភានីតិកាលទី១៦៕

TAG
VOV/VOVworld/សម័យប្រជុំ/លើកទី ៥៥/គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា/ថ្ងៃទី ២ មីនា

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត