logo

សម័យប្រជុំលើកទី ៥៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ លើកកម្ពស់តួនាទីរបស់ស្ថាប័នតំណាងនៅក្រៅប្រទេស

2026/3/18 | 11:41:23
(VOVWORLD) - "តួនាទីរបស់ស្ថាប័នតំណាងនៅក្រៅប្រទេស មិនមែនគ្រាន់តែជាអ្នកនាំសារប៉ុណ្ណោះទេ ថែមទាំងក៏ជាអ្នកត្រួសត្រាយផ្លូវទៀតផង"។ 
ទិដ្ឋភាពនៅកិច្ចប្រជុំលើកទី ៥៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ (រូបថត៖ VNA) 

នេះជាមតិរបស់លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម នៅពេលផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេស នៅក្នុងសម័យប្រជុំលើកទី ៥៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី ១៨ ខែមីនា។

យោងតាមលោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន ការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេស នៅចំពោះមុខការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៃស្ថានភាពពិភពលោក គឺជាកិច្ចការចាំបាច់៖

“ខ្ញុំស្នើឲ្យវិភាគកាន់តែស៊ីជម្រៅថា នៅក្នុងបរិបទនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះ តួនាទីរបស់ស្ថាប័នតំណាងនៅក្រៅប្រទេសមិនមែនគ្រាន់តែជាអ្នកនាំសារប៉ុណ្ណោះទេ ថែមទាំងត្រូវជាអ្នកត្រួសត្រាយផ្លូវទៀតផង។ ចាំបាច់ត្រូវបំពេញបន្ថែមបទប្បញ្ញត្តិស្ដីពីការទទួលខុសត្រូវរបស់ស្ថាប័នតំណាងក្នុងការផ្តល់ការព្រមានជាមុនអំពីឧបសគ្គបច្ចេកទេស និងករណីដាក់ពាក្យបណ្ដឹងការពារពាណិជ្ជកម្មប្រឆាំងនឹងទំនិញវៀតណាម។ ប្រការនេះនឹងជួយសហគ្រាសក្នុងស្រុកមានវិធានការឆ្លើយតបដោយម្ចាស់ការ”៕

TAG
VOV/VOVworld/សម័យប្រជុំ/រដ្ឋសភា/វៀតណាម/ស្ថាប័នតំណាង/ក្រៅប្រទេស

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត