logo

សម្រស់ឆើតឆាយក្នុងពិធីបុណ្យ Carnaval Ha Long ២០១៥

2015/5/12 | 10:30:12
(VOVworld) - ដោយការកួបផ្សំល្អឥតខ្មោះរវាងបណ្ដា
ប្រធានបទ សំលៀកបំពាក់ ពន្លឺ laser និងកាំជ្រួចផ្កា
Carnaval Ha Long ឆ្នាំនេះបាននាំមកជូនទស្សនិកជន
នូវការសំដែង១ ដែលពោរពេញទៅដោយអត្ត
សញ្ញាណវប្បធម៌ជាតិនិងលក្ខណៈដ៏វិសេសវិសាលនៃ ប្រទេសជាច្រើនលើពិភពលោក។
(VOVworld) - ដោយការកួបផ្សំល្អឥតខ្មោះរវាងបណ្ដាប្រធានបទ សំលៀកបំពាក់
ពន្លឺ laser និងកាំជ្រួចផ្កា Carnaval Ha Long ឆ្នាំនេះបាននាំមកជូនទស្សនិកជននូវការ
សំដែង១ ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជាតិនិងលក្ខណៈដ៏វិសេស
វិសាលនៃ ប្រទេសជាច្រើនលើពិភពលោក។(ប្រភព៖vnexpress.net)
នាយប់ថ្ងៃទី៨ ឧសភា Carnaval Ha Long ២០១៥ ដោយប្រធានបទ “ប្រមូលផ្ដុំ ភាពស្រស់ស្អាត-រីករាលស្នាមញញឹម”ត្រូវបានរៀបចំឡើងនៅទីក្រុង Ha Long
ខេត្ត Quang Ninh ភាគខាងជើងវៀតណាម។
សំដែងរំលេចរូបភាពរបស់កម្មកររ៉ែ។
កម្មវិធីសិល្បៈមានការកួបផ្សំរវាងតន្ត្រី របាំ និងចម្រៀង ដែល សម្ដែងនៅលើឆាក
និងតាមដងវិថីដែលមានប្រវែងជិត១គីឡូម៉ែត្រដោយមាន ការចូលរួមរបស់
សិល្បៈករសិល្បៈការិនីចំនួន២៧០០នាក់។
ពិធីបុណ្យនេះបានទាក់ទាញការចូលរួមរបស់ក្រុមសិល្បៈករសិល្បៈការិនីបរទេស ដូចជាថៃ ឡាវ
ចិន ជាដើម។
កម្មវិធីសំដែងមានចំនួន១១ផែន រថយន្តផ្កានិងវេទិការចល័តចំនួន១០ ដែលត្រូវបានតុបតែងគួរឲ្យចាប់អារម្មណ៍។
អ្នកចម្រៀង ក្រុមតូរតន្ត្រីល្បីឈ្មោះជាច្រើនរបស់វៀតណាមក៏ចូលរួមសំដែង នៅពិធីបុណ្យនេះដែរ។
ក្នុងកម្មវិធីសំដែងបានបង្ហាញរម្មណីដ្ឋានទេសចរណ៍ជាច្រើននៃទីក្រុង Ha Long រួមជាមួយអត្តសញ្ញាណវប្បធម៌នៃតំបន់ផ្សេងៗនៅខេត្ត Quang Ninh។
កម្មវិធីឆ្នាំនេះនៅមានអត្ថន័យសំខាន់សំដៅអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាឯកភាព
ប្រទេសជាតិវៀតណាម លើកទី៦០នៃទិវារំដោះតំបន់ដីរ៉ែ និងឆ្ពោះទៅលើកទី១២៥
នៃទិវាកំណើររបស់លោកប្រធានហូជីមិញផងដែរ។
តាមគណៈចាត់តាំងថា Carnaval ឆ្នាំនេះទាក់ទាញបានការចូលរួមរបស់
ពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាង៤០ពាន់នាក់។
TAG
VOVworld/Carnaval/Ha Long/២០១៥

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត