logo

សម្រស់ដ៏ទន់ភ្លន់នៃសរទ​រដូវហាណូយ

2024/11/1 | 04:17:53
(VOVWORLD) - នៅពេលដែលឆំនោខ្យល់ត្រជាក់នៅដើមរដូវចាប់ផ្តើមបោកបក់តាមដងវិថីនានា ទីក្រុងហាណូយបានពាក់អាវពណ៌លឿងដ៏កក់ក្តៅ ដែលជាសញ្ញានៃសរទរដូវបានមកដល់។

សរទរដូវនៅទីក្រុងហាណូយត្រូវបានចាត់ទុកថាជារដូវកាលដ៏រ៉ូមែនទិកបំផុតក្នុងមួយឆ្នាំ ដោយមានស្លឹកឈើកំពុងផ្លាស់ប្តូរទៅជាព័ណ៌លឿង នៅតាមដងវិថី។

ពន្លឺព្រះអាទិត្យនាសរទរដូវ ទម្លុះម្លប់ឈើដ៏ត្រឈឹងត្រឈៃ  បង្កើតបានជាទិដ្ឋភាពដ៏ស្រស់ស្អាតគួរឱ្យទាក់ចិត្ត។

សរទរដូវនៅទីក្រុងហាណូយធ្វើឱ្យរមណីយដ្ឋានដ៏ល្បីល្បាញរបស់រដ្ឋធានី មើលទៅកាន់តែស្អាតឆើតឆាយ។

សរទរដូវក៏ជាពេលវេលា ដែលដើមឆ័ត្រនៅតាមដងវិថីនៃទីក្រុងហាណូយផ្លាស់ប្តូរពណ៌ស្លឹក និងជ្រុះជាបណ្ដើរៗ។

រទេះផ្កា "ដឹកសរទរដូវហាណូយ" បានលេចឡើងនៅតាមវិថីជាច្រើននៅកណ្តាលរដ្ឋធានី ដូចជាវិថី Phan Dinh Phung វិថី Thanh Nien វិថី Hoang Dieu ។

ពន្លឺព្រះអាទិត្យនាសរទរដូវបានលាបពណ៌ឡើង ទៅលើវិថីបុរាណក្នុងខណ្ឌ Hoan Kiem។

លក្ខណៈពិសេសដោយឡែកនៃសរទរដូវហាណូយគឺម្ហូបអំបុកដ៏ឈ្ងុយឆ្ងាញ់។

លោកស្រី Nguyen Thi Chieu (មកពីខេត្ត Phu Tho) ចែករំលែកថា៖ “ខ្ញុំបានលក់អំបុកនៅទីក្រុងហាណូយ អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ រៀងរាល់សរទរដូវ ជនហាណូយបែជារកទិញមុខម្ហូបដ៏សាមញ្ញនេះ ព្រោះវាគឺជាលក្ខណៈពិសេសមួយនៃសរទរដូវហាណូយ”។

ភ្ញៀវទេសចរណ៍ជាច្រើនក៏បានជ្រើសរើសទីក្រុងហាណូយជាគោលដៅទេសចរណ៍នៅពេលសរទរដូវមកដល់ម្តងៗ ដើម្បីរីករាយជាមួយអាកាសធាតុជ្រៈស្រឡៈ ស្រស់ស្រាយ និងទេសភាពស្អាតដូចកំណាព្យនៅទីនេះ។

នៅពេលដែលសរទរដូវ "គោះទ្វារ" ចង្វាក់នៃជីវភាពរស់នៅដ៏មមាញឹកនិងអ៊ូអររបស់រដ្ឋធានី ហាក់ដូចជាស្ងប់ស្ងាត់និងស្រាលៗជាងមុន។ មនុស្សគ្រប់គ្នា "រស់យឺត" ដោយរីករាយជាមួយនឹងខ្យល់អាកាសនិងទេសភាពនៃរដូវកាលដ៏ស្រស់ស្អាតបំផុតប្រចាំឆ្នាំ៕

TAG
VOV/VOVworld/សរទ​រដូវ/ហាណូយ/វៀតណាម​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត