logo

សម្រស់នៃរបរតម្បាញសិប្បកម្មប្រពៃណីរបស់ជនជាតិ Lu

2023/12/3 | 12:12:38

(VOVWORLD) - នៅពេលទំនេរពីការងារស្រែចំការ ស្ត្រីជនជាតិ Lu នៅឃុំ Ban Hon ស្រុក Tam Duong (ខេត្ត Lai Chau) តែងតែប្រមូលផ្តុំគ្នានៅជុំវិញចង្ក្រានដុតអុស ដើម្បីប៉ាក់ និងត្បាញក្រណាត់។ សកម្មភាពនេះមិនត្រឹមតែជួយបងប្អូនរក្សាបាននូវរបរសិប្បកម្មប្រពៃណីប៉ុណ្ណោះទេ ថែមទាំងអាចរកប្រាក់ចំណូលបានបន្ថែមដើម្បីរក្សាលំនឹងជីវភាពប្រចាំថ្ងៃទៀតផង។

ជនជាតិ Lu នៅ Lai Chau មានចំនួនប្រជាជនជិត ៦.៨០០ នាក់ ភាគច្រើនរស់នៅភូមិចំនួន ៤ ក្នុងឃុំ Ban Hon ស្រុក Tam Duong។ នេះគឺជាជនជាតិមួយក្នុងចំណោមជនជាតិដែលមានប្រជាជនតិចជាង ១០ ពាន់នាក់នៅក្នុងប្រទេស។
ថ្វីត្បិតតែជីវភាពនៅមានការលំបាកជាច្រើនក៏ដោយ ប៉ុន្តែបងប្អូនជនរួមជាតិ Lu រស់នៅប្រកបដោយសុទិដ្ឋិនិយម ហើយយកចិត្តទុកដាក់ជានិច្ចដល់ការរក្សាលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។
ស្ត្រីវ័យកណ្តាលជនជាតិ Lu ភាគច្រើនលាបធ្មេញពណ៌ខ្មៅ។
គ្រួសារជនជាតិ Lu ភាគច្រើននៅ Ban Hon មានកីតម្បាញ និងឧបករណ៍រវៃសសៃអំបោះដើម្បីធ្វើសំលៀកបំពាក់ប្រពៃណីផ្ទាល់ខ្លួន។
វត្ថុធាតុស្នូលសម្រាប់ធ្វើសំលៀកបំពាក់ប្រពៃណីគឺកប្បាសដែលគេដាំដោយខ្លួនឯង ឬយកចេញពីព្រៃឈើ។
មុននឹងរៀបការ ក្រមុំជនជាតិ Lu ត្រូវចេះប៉ាក់ និងតម្បាញយ៉ាងស្ទាត់ជំនាញដើម្បីធ្វើសម្លៀកបំពាក់សម្រាប់សមាជិកគ្រប់គ្នាក្នុងក្រុមគ្រួសារ។
ការជ្រលក់ពណ៌អំបោះ ដើម្បីត្បាញក្រណាត់
ផលិតផលតម្បាញរបស់ស្ត្រីជនជាតិ Lu មានច្រើនប្រភេទដូចជា សំពត់ អាវ កន្សែង កាបូប...
សំលៀកបំពាក់របស់ជនជាតិ Lu មានលក្ខណៈប្លែកពីគេ ដោយមានក្បូរក្បាច់ដ៏ខុសប្លែក។
ក្នុងឱកាសពិធីបុណ្យទាននានា ឬពេលក្រុមគ្រួសារទទួលភ្ញៀវ ស្ត្រីជនជាតិ Lu នឹងស្លៀកសំពត់ ២ ស្រទាប់ ជាមួយការក្បូរក្បាច់រចនាយ៉ាងស្រស់ស្អាត រំលេចដោយធ្មេញខ្មៅប្រពៃណី។
រួមជាមួយនឹងសំលៀកបំពាក់ប្រពៃណី សំលៀកបំពាក់សម្តែងរបស់ជនជាតិ Lu ត្រូវបានវាយតម្លៃថា ជាសំលៀកបំពាក់ពិសេសបំផុតក្នុងចំណោមជនជាតិភាគតិចនៅខេត្ត Lai Chau ។
ទេសភាពរហោស្ថាន និងស្ងប់ស្ងាត់នៃ Ban Hon ក៏ជាចំណុចលេចធ្លោមួយដែលបានទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងៗក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
អាស្រ័យដោយការគោរពវប្បធម៌ប្រពៃណី និងការអភិរក្សទេសភាព ភូមិជនជាតិ Lu នៅ Ban Hon បានក្លាយជាគោលដៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន។
របរតម្បាញសិប្បកម្មប្រពៃណី និងវប្បធម៌អរូបីដ៏សម្បូរបែបកំពុងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងមកទស្សនា Ban Hon និយាយដោយឡែក និងខេត្ត Lai Chau និយាយរួម៕

TAG
VOV/VOVworld/វប្បធម៌/ជនជាតិភាគតិច/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត