logo

សារបុណ្យណូអែល៖ សាមគ្គីភាពនិងក្តីសង្ឃឹម

2025/12/25 | 11:33:51

(VOVWORLD) - ក្នុងឱកាសបុណ្យណូអែល មេដឹកនាំជាច្រើនលើពិភពលោកបានផ្ញើសារនៃ សាមគ្គីភាព និងក្តីសង្ឃឹមទៅកាន់ប្រជាជន ដោយទន្ទឹងរង់ចាំឆ្នាំថ្មីដែលពោរពេញ ដោយសេចក្តីរីករាយ។

បរិយាកាសបុណ្យណូអែលដ៏រីករាយនៅទីលាន Manhezh។ (រូបថត៖ VOV)
នៅក្នុងសារវីដេអូ បុណ្យណូអែលដែលចេញផ្សាយកាលពីថ្ងៃទី ២៤ ខែធ្នូ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានផ្ញើសារជូនពរបុណ្យណូអែលទៅកាន់ ប្រជាជនទាំងអស់ ហើយបានអំពាវនាវឱ្យមនុស្សគ្រប់គ្នា ក្រឡេកមើលឡើងវិញ នូវតម្លៃស្នូលៗដែលតភ្ជាប់សង្គមអង់គ្លេស។
“នេះពិតជាពេលវេលាពិសេសមួយក្នុងឆ្នាំ។ នេះជាពេលវេលាដើម្បីឲ្យយើងរំលឹក ខ្លួនឯងអំពីប្រការដ៏សំខាន់ពិតប្រាកដ៖ ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍។ នេះក៏ជា ពេលវេលាដើម្បីលើកតម្កើងរឿងរ៉ាវបុណ្យណូអែល និងគោរពចំពោះតម្លៃដែលបាន បង្កើតឡើងអត្ថន័យនៃថ្ងៃបុណ្យនេះ ដែលជាសន្តិភាព និងសេចក្ដីសប្បុរសធម៌សម្រាប់ មនុស្សទាំងអស់គ្នា។ នោះគឺជាសារដែលរដូវបុណ្យនេះនាំមកជូន”។
កាលពីថ្ងៃទី ២៤ ខែធ្នូ ផងដែរ នៅប្រទេសអាល្លឺម៉ង់ នៅក្នុងសារបុណ្យណូអែល ឆ្នាំ ២០២៥ ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier បានអំពាវនាវ ដល់ប្រជាជនអាល្លឺម៉ង់ឱ្យរក្សាជំនឿជាក់ ផ្ទៀងស្តាប់គ្នាទៅវិញទៅមកឱ្យកាន់តែច្រើន ថែមទៀត ហើយស្វែងរកទិសដៅរួមនៅក្នុងបរិបទដែលស្ថានភាពសង្គម និងអន្តរជាតិ មានការប្រែប្រួលជាច្រើន។
នៅថ្ងៃដដែលនោះ ពីប្រទេសអូស្ត្រាលី សារបុណ្យណូអែលឆ្នាំ ២០២៥ ត្រូវបាន ចេញផ្សាយក្នុងបរិបទពិសេស ក្រោយពីការវាយប្រហារភេរវកម្មនៅ Bondi ដែលធ្វើឱ្យ ប្រទេសទាំងមូលរង្គោះរង្គើ។ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានសង្កត់ធ្ងន់ ថា នេះជាពេលវេលាដ៏លំបាកមួយ ព្រមទាំងក៏បានផ្ញើសេចក្តីជូនពរបុណ្យណូអែល ដល់ប្រជាជន និងសម្តែងក្តីសង្ឃឹមថា មនុស្សគ្រប់គ្នានឹងមានឱកាសចំណាយពេល ជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ខ្លួន៕
TAG
VOV/VOVworld/បុណ្យណូអែល/ពិភពលោក/អឺរ៉ុប

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត