logo

សារពោរពេញទៅដោយមនោសញ្ចេតនារបស់សិស្សានុសិស្សរដ្ឋធានីហាណូយបញ្ជូនទៅប្រជុំកោះ Truong Sa

2018/9/9 | 05:12:00
(VOVWORLD) - ក្នុងឱកាសទិវាប្រជាជនទាំងមូលជូនកុមារទៅសាលា ទី៥ កញ្ញា នៅសាលា មធ្យមសិក្សាទុតិយភូមិ Phu Dien ខ័ណ្ឌ Tu Liem ខាងជើង រដ្ឋធានីហាណូយ ក្លឹប យុវវ័យដើម្បីកោះសមុទ្រមាតុប្រទេសនិងសារមន្ទីរយុវវ័យវៀតណាមបានរៀបចំការតាំងបង្ហាញរូបថតប្រមាណ១០០ផ្ទាំងស្ដីពីប្រជុំកោះ Truong Sa និងផែនទី “កោះសមុទ្រ វៀតណាមគួរឲ្យមោទនៈ” ដែលត្រូវបានគួបផ្សំឡើងពីទង់ជាតិ ប្រមាណ៣៣ផ្ទាំងនៅទីតាំងបោះទ័ព៣៣កន្លែង។
 
រូបថត១០០ផ្ទាំងស្ដីពី Truong Sa និងផែនទី “កោះសមុទ្រវៀតណាមគួរឲ្យមោទនៈ” ត្រូវបានតាំងបង្ហាញនៅសាលាមធ្យមសិក្សាទុតិយភូមិ Phu Dien។ 

  នាថ្ងៃបើកឆ្នាំសិក្សាថ្មីនេះដែរ គ្រូបង្រៀននិងសិស្សានុសិស្សប្រមាណជាង១ពាន់២រយនាក់នៃសាលាក៏បានចូលរួមកម្មវិធីអំណរបុណ្យសំពះព្រះខែក្រោមប្រធានបទ “ឪពុកនៅកោះឆ្ងាយ កូននៅផ្ទះមានមិត្តភក្តិ” ឆ្នាំ២០១៨ ដោយក្លឹបយុវវ័យដើម្បីកោះសមុទ្រមាតុប្រទេសរៀបចំឡើង ក្នុងគោលបំណងនាំមកនូវបុណ្យសំពះព្រះខែដ៏កក់ក្ដៅនិងពោរពេញទៅដោយមនោសញ្ចេតនាជូនទៅប្អូនសិស្សានុសិស្សដែលជាកូនៗរបស់បណ្ដាយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅប្រជុំកោះ Truong Sa និងស្ថានីយ៍ DK១។

ស្នាមញញឹមរបស់អ្នកគ្រូនិងសិស្សានុសិស្សនៃសាលា។ 

  សារពោរពេញទៅដោយមនោសញ្ចេតនាត្រូវបានប្អូនៗសិស្សានុសិស្សសរសេរនៅលើចង្កៀងផ្កាយ។ ក្រៅពីនោះ ប្អូនៗក៏បានធ្វើរបាំងមុខក្រដាសដើម្បីធ្វើជាអំណោយបុណ្យសំពះព្រះខែជូនទៅកូនៗរបស់បណ្ដាយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅកោះឆ្ងាយៗ។

ប្អូនៗផ្ទៀងស្ដាប់ការឧទ្ទេសនាមអំពីប្រជុំកោះ Truong Sa ពីយុទ្ធជនកងទ័ពជើងទឹក។
អ្នកស្រី Ho Lien នៅក្លឹបយុវវ័យដើម្បីកោះសមុទ្រមាតុប្រទេសកំពុងឧទ្ទេសនាមអំពីកោះ Truong Sa ធំ។
សិស្សស្រីចូលចិត្តខ្យងនៅ Truong Sa។
សិស្សប្រមាណ១០០០នាក់បានសរសេរសារស្នេហានៅលើចង្កៀង ផ្កាយ ដើម្បីបញ្ជូនទៅមិត្តភក្តិដែលជាកូនៗរបស់យុទ្ធជនដែលកំពុងបំពេញ ភារកិច្ចនៅប្រជុំកោះ Truong Sa និងស្ថានីយ៍ DK ១។
ជក់ចិត្តនឹងការគូសរបាំងមុខប្រជាប្រិយ។
រាល់អំណោយមានអត្ថន័យទាំងនេះនឹងត្រូវបានក្លឹបយុវវ័យដើម្បីកោះ សមុទ្រមាតុប្រទេសយកជូនទៅកូនៗរបស់យុទ្ធជននានាដែលកំពុងបំពេញ ភារកិច្ចនៅប្រជុំកោះ Truong Sa និងស្ថានីយ៍ DK ១។
TAG
VOV/VOVworld/Truong Sa/សារស្នេហា/ប្រជុំកោះ/សិស្សានុសិស្ស/ឆ្នាំសិក្សាថ្មី

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត