logo

សាររបស់លោកប្រធានរដ្ឋលឿង គឿង ក្នុងឱកាសទិវាអន្តរជាតិនៃសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន

2025/11/29 | 08:36:04
(VOVWORLD) - ក្នុងសារទូរលេខ លោកប្រធានរដ្ឋវៀតណាមបានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះប្រជាជនប៉ាឡេស្ទីនលើការបាត់បង់ និងការឈឺចាប់យ៉ាងខ្លាំងនៅក្នុងជម្លោះក្នុងរយៈពេលពីរឆ្នាំកន្លងមក បណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ត្រូវស្លាប់និងរងរបួស ព្រមទាំងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សា។ 
លោកប្រធានរដ្ឋ លឿង គឿង។ 

ក្នុងឱកាសទិវាអន្តរជាតិនៃសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (២៩ វិច្ឆិកា) លោកប្រធានរដ្ឋ លឿង គឿង បានអញ្ជើញផ្ញើសារទូរលេខទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស  (Antonio Guterres) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោកស្រី លោកស្រី អាណាលេណា ប៊ែរបុក (Annalena Baerbock) ប្រធានគណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការអនុវត្តសិទ្ធិមិនអាចរំលោភបំពាន (អភ័យឯកសិទ្ធិ) របស់ប្រជាជនប៉ាឡេស្ទីន លោក កូលី សេក (Coly Seck) និងប្រធានាធិបតីរដ្ឋប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស (Mahmoud Abbas)។

ក្នុងសារទូរលេខ លោកប្រធានរដ្ឋវៀតណាមបានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះប្រជាជនប៉ាឡេស្ទីនលើការបាត់បង់ និងការឈឺចាប់យ៉ាងខ្លាំងនៅក្នុងជម្លោះក្នុងរយៈពេលពីរឆ្នាំកន្លងមក បណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ត្រូវស្លាប់និងរងរបួស ព្រមទាំងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សា។ លោកប្រធានរដ្ឋបានបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំ និងសាមគ្គីភាពរបស់រដ្ឋ និងប្រជាជនវៀតណាមជាមួយប៉ាឡេស្ទីន ក្នុងការតស៊ូដើម្បីឯករាជ្យ និងសេរីភាព ជាពិសេសនៅក្នុងបរិបទនៃស្ថានភាពសន្តិសុខនៅតែស្មុគស្មាញ ជាមួយនឹងហានិភ័យដែលអាចកើតមាន ហើយនៅពេលដែលបទឈប់បាញ់ទើបតែត្រូវបានចុះហត្ថលេខានៅក្នុងខែតុលា ឆ្នាំ២០២៥៕

TAG
VOV/VOVworld/សារ/ប្រធានរដ្ឋ/លឿង គឿង/សាមគ្គីភាព/ប៉ាឡេស្ទីន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត