logo

ស៊ីរីអនុវត្តន៍បម្រាមគោចរ បន្ទាប់ពីអំពើហឹង្សារើសអើងជាតិសាសន៍

2025/12/31 | 10:38:45
(VOVWORLD) - រដ្ឋាភិបាលស៊ីរីនាថ្ងៃទី ៣០ ខែធ្នូ បានដាក់ចេញបម្រាមគោចរពេញមួយយប់នៅក្នុងទីក្រុងកំពង់ផែ Latakia បន្ទាប់ពីការវាយប្រហារលើតំបន់លំនៅដ្ឋានដែលភាគច្រើនជាជនជាតិ Alawite កាលពីមួយថ្ងៃមុននោះ។
ស្ត្រីដើរតាមផ្លូវក្នុងតំបន់ជនបទ Latakia ប្រទេសស៊ីរី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ រូបថត៖ REUTERS/Yamam Al Shaar

ក្រសួងមហាផ្ទៃស៊ីរីបានប្រកាសថា បម្រាមគោចរនៅ Latakia ចូលជាធរមានចាប់ពីម៉ោង ១៧៖០០ ថ្ងៃទី ៣០ ខែធ្នូ ដល់ម៉ោង ៦៖០០ ថ្ងៃទី ៣១ ខែធ្នូ (ម៉ោងក្នុងស្រុក)។ បម្រាមគោចរត្រូវបានដាក់ចេញបន្ទាប់ពីបុគ្គលជាច្រើនបានវាយប្រហារលើតំបន់លំនៅដ្ឋានដែលមានប្រជាជនភាគច្រើនជាជនជាតិ Alawite។

នៅថ្ងៃទី ២៨ ខែធ្នូ មនុស្ស ៣នាក់បានស្លាប់ និងជាង ៤០ នាក់ផ្សេងទៀតរងរបួសនៅក្នុងបាតុកម្មតវ៉ាដោយសហគមន៍ជនជាតិភាគតិច Alawite បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុង Homs។

អាជ្ញាធរស៊ីរីនាថ្ងៃទី ២៩ ខែធ្នូបានឲ្យដឹងថា កងកម្លាំងយោធាបានបង្កើនការដាក់ពង្រាយនៅក្នុងសង្កាត់ជាច្រើននៃទីក្រុង Latakia ដែលជាផ្នែកមួយនៃវិធានការដើម្បីតាមដានស្ថានភាពជាក់ស្តែង បង្កើនសន្តិសុខនិងស្ថិរភាព ក៏ដូចជាធានាសុវត្ថិភាពរបស់ប្រជាជន និងទ្រព្យសម្បត្តិ៕

TAG
VOV/VOVworld/ស៊ីរី/បម្រាមគោចរ/អំពើហឹង្សា/រើសអើងជាតិសាសន៍

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត