logo

សាលាបណ្ដុះបណ្ដាលបព្វជិតកាតូលិក Lang Song - ទីកន្លែងរក្សាទុកសញ្ញាសម្គាល់នៃការកកើតអក្សរជាតិ

2021/1/3 | 02:00:00
(VOVWORLD) - ខេត្ត Binh Dinh ត្រូវបានចាត់ទុកថា ជាទីកន្លែងរក្សាទុកសញ្ញាសម្គាល់ នៃការកកើតអក្សរជាតិកាលពីដើមសតវត្សទី១៧។

ខេត្ត Binh Dinh ត្រូវបានចាត់ទុកថា ជាទីកន្លែងរក្សាទុកសញ្ញាសម្គាល់នៃការកកើតអក្សរជាតិកាលពីដើមសតវត្សទី១៧។ សាលាបណ្ដុះបណ្ដាលបព្វជិតកាតូលិក Lang Song ជាទីកន្លែងដែលមាន រោងបោះពុម្ភ Lang Song។ នាសព្វថ្ងៃ សាលាបណ្ដុះបណ្ដាលបព្វជិតកាតូលិក Lang Song ជាគោលដៅទេសចរណ៍គួរឲ្យចាប់អារម្មណ៍ចំពោះភ្ញៀវទេសចរនិងប្រជាជនប្រចាំតំបន់។

ទិដ្ឋភាពទូទៅនៃសាលាបណ្ដុះបណ្ដាលបព្វជិតកាតូលិក Lang Song។


សាលាបណ្ដុះបណ្ដាលបព្វជិត Lang Song ស្ថិតនៅភូមិ Quang Van ឃុំ Phuoc Thuan ស្រុក Tuy Phuoc ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រតាមភាគឦសានខេត្ត Binh Dinh។

បណ្ដាដូនជីកំពុងបួងសួង


 
សាលាបណ្ដុះបណ្ដាលបព្វជិត Lang Song ត្រូវបានកសាងឡើងតាមបែបស្ថាបត្យកម្ម Gothic ដែលជាស្ថាបត្យកម្មពិសេសដោយឡែករបស់ជនអឺរ៉ុបក្នុងការស្ថាបនាព្រះវិហារកាតូលិក។

ដើមឈើរ២ជួរដែលមានអាយុកាល ជិត១៣០ឆ្នាំ។


 
ពីក្ខោងទ្វារដើរចូល នៅទាំងសង្ខាងមានដើមឈើរ២ជួរ ដែលមានអាយុកាលជិត១៣០ឆ្នាំ។ រហូតមកដល់បច្ចុប្បន្ននេះ សាលាបណ្ដុះបណ្ដាលបព្វជិត Lang Song នៅតែរក្សាដដែលនូវស្ថាបត្យកម្មស្ទើរតែទាំងស្រុងពីបុរាណកាលបន្សល់ទុក។ រោងបោះពុម្ភ Lang Song ត្រូវកសាងឡើងនៅឆ្នាំ១៨៧២ ហើយរងការបំផ្លិចបំផ្លាញនៅឆ្នាំ១៨៨៥។

រោងបោះពុម្ភ Lang Song ត្រូវបានសាងសង់ឡើងវិញ។
តំបន់គេហដ្ឋានរបស់ដូនជី។
អគាររៀនព្រះគម្ពីរបស់ដូនជី។

នាបច្ចុប្បន្ននេះ ព្រះសហគមន៍កាតូលិក Quy Nhon កំពុងគ្រប់គ្រងមូលដ្ឋាន ២ កន្លែង ដែលពាក់ព័ន្ធដល់អក្សរជាតិនោះ គឺ Nuoc Man និង Lang Song នៅស្រុក Tuy Phuoc ដូចគ្នា។ ការដែលបណ្ដាបព្វជិតនិកាយ Jésuite បានមករស់នៅនិងបង្កើតឡើងមូលដ្ឋាននៅ Nuoc Man (ឃុំ Phuoc Quang ស្រុក Tuy Phuoc នាសព្វថ្ងៃ) ត្រូវបានគេចាត់ទុកថា ជាការចាប់ផ្ដើមនៃដំណើរការបង្កើតអក្សរជាតិនៅដើមសតវត្សទី១៧។ ហើយជាង២០០ឆ្នាំក្រោយមក រោងបោះពុម្ភ Lang Song ត្រូវបានកសាងឡើង។ នេះជារោងបោះពុម្ភមួយក្នុងចំណោមរោងបោះពុម្ភចំនួន៣ដែលបោះពុម្ភអក្សរជាតិដំបូងបង្អស់នៅវៀតណាម។

បព្វជិត Doan Vo Dinh De ណែនាំអំពីវណ្ណកម្មដែលត្រូវបានបោះពុម្ភនៅ Lang Song
សៀវភៅមួយចំនួនដែលត្រូវបានបោះពុម្ភដើមដំបូងនៅរោងបោះពុម្ភ Lang Song
កាលពីមុននេះ។

នាបច្ចុប្បន្ន សាលាបណ្ដុះបណ្ដាលបព្វជិតកាតូលិក Lang Song និងរោងបោះពុម្ភ Lang Song បានក្លាយទៅជាទីកន្លែងស្រាវជ្រាវវប្បធម៌គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ៕


TAG
VOV/VOVworld/កាតូលិក/​ បព្វជិត/អក្សរជាតិ/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត