logo

សិល្បៈរូបសំណាកផ្នូររបស់ជនជាតិ Co tu

2017/11/13 | 08:02:09
(VOVWORLD) -ពីយូរណាស់មកហើយ សហ គមន៍ជនជាតិ Co tu រស់នៅតំបន់ដី Truong Son – Tay Nguyen បានល្បីឈ្មោះដោយសិល្បៈចម្លាក់បង្កើតរូបរាងផ្នូរយ៉ាង វិសេសវិសាល។ ផ្នូជាសំណង់ស្ថាបត្យកម្មដ៏វិសេសវិសាលរបស់ជនជាតិ Co tu ជាកន្លែងបញ្ចុះសពរបស់ ជនដែលបានចែកឋានទៅ។ ផ្នូរនីមួយៗរបស់ ជន ជាតិ Co tu នៅប្រកបដោយភាពសម្ងាត់អំពីលក្ខណៈសម្បត្តិនិងចំណងចំណូលចិត្តរបស់អ្នកស្លាប់។
រូបចម្លាក់គេដាក់តាំងជំវិញផ្ទះផ្នូរ (រូបថតៈ dantri) 

ភូមិប្រពៃណីរបស់ជនជាតិ Co tu,Tay Giang គឺលេចធ្លោនៅ លើភ្នំខ្ពស់មួយនៃឃុំ A Tieng ស្រុក Tay Giang ខេត្ត Quang Nam។ ក្នុង ចំណោមស្ថាបត្យកម្មរបស់ភូមិដោយមានផ្ទះបុរាណ១២ខ្នងនោះ ប្រព័ន្ធផ្នូរ ដែលស្ថិតនៅមាត់ក្លោងទ្វារទាក់ទាញអារម្មណ៍របស់ភ្ញៀវយ៉ាងខ្លាំង។ ផ្នូនីមួយៗ មានកំពស់២ម៉ែត្រក្រឡា ដំបូលបានលំអដោយរូបបួនជ្រុងចម្រុះពណ៌។ ខាង ក្បាលផ្ទះទាំងសង្ខាងមានរូបមាន់ឈ្មោលបែរមុខទៅរកទិសទាំងពីរ។ ផ្ទះត្រូវ បានសសរគ្រឹះ៤ជួយទ្រទ្រង់។ នៅជំវិញសសរគ្រឹះគេបានឆ្លាក់រូបកន្ធាយ រូប ពស់ និងរូបថ្លែន ហើយគេដាក់រូបសំណាកមនុស្សចាស់ មនុស្សក្មេង ជាមួយនឹងទឹកមុខសប្បាយផង ព្រួយផង។ ព្រឹទ្ធាចារ្យ Blei Bo នៅភូមិ A Do ឃុំ Atieng ស្រុក Tay Giang បានឲ្យដឹងថា នៅផ្ទះផ្នូរ  ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ជនជាតិ Co tu តែងតែបានសិប្បករបង្ហាញឡើងវិញតាមរយៈ រូបភាពរស់រវើក៖

        “ក្នុងផ្ទះផ្នូរនោះ រូបសត្វក្របី សត្វមាន់ សត្វឆ្កែត្រូវបានឆ្លាក់ច្រើន។ ផ្ទះ ផ្នូរជាប្រភេទសំណង់អស្ចារ្យដែលបានជនជាតិ Co tu ចូលចិត្តបំផុត។ សម្បីរ តែព្រឹទ្ធាចារ្យភូមិក៏ប្រាថ្នាឲ្យមានផ្ទះផ្នូរមួយដូច្នេះដែរ។ អ្នកភូមិគេមានទស្សនៈទានថា ពេលគេលាចាកលោកទៅគឺមានន័យថា រាងកាយស្លាប់តែប៉ុណ្ណោះ ប៉ុន្តែព្រលឹងនៅរស់។ ហេតុដូច្នេះបានជា ត្រឹមតែអ្នកមានដែលត្រូវចំណាយពេលពី ៥ដល់៦ឆ្នាំអាចធ្វើបានរួចរាល់ផ្ទះផ្នូរមួយដែរ”។

        លោក A Da Nhat  សិប្បករចម្លាកនៅឃុំ A Vuong ស្រុក Tay Giang បានឲ្យដឹងថា ផ្ទះផ្នូរត្រូវបានចាត់ទុកជាមុខមាត់របស់ម្ចាស់ផ្ទះ។ ពោលគឺ អ្នកមានឬអ្នកក្រ គ្រាន់តែឃើញផ្ទះផ្នូររបស់គេគឺអាចដឹងភ្លាម៖

        “ក្នុងផ្ទះផ្នូរមានទ្រពសម្បត្តិច្រើនមានតម្លៃដែលពេលនៅរស់គេរកបាន នោះ ពេលគេស្លាប់ទៅគឺត្រូវបានឆ្លាក់ឡើងវិញដាក់ឲ្យគេដែរ។ ឧទាហរណ៍ គេ បបាញ់បានសត្វខ្លា ពេលគេស្លាប់ទៅគឺឆ្លាក់រូបសត្វខ្លាដាក់ឲ្យគេ។ ទស្សនៈ នេះមានន័យថា រំលឹកឡើងវិញអ្វីៗដែលអ្នកនៅរស់រកបាន ដែលបង្ហាញនូវ កម្លាំងមាំមួននិងភាពអង់អាចក្លាហានរបស់មនុស្ស”។

        យើងអាចចំណាំបានថា ជំវិញផ្ទះផ្នូរមានរបាំងមុខយ៉ាងកាច់សាហាវ លាបពណ៌ខ្មៅ ក្រហម។ ជនជាតិ Co tu ហៅនោះជា Co Pey។ ព្រឹទ្ធាចារ្យ ភូមិពោលថា របាំងមុខនោះត្រូវបានដាក់តាំងដើម្បីបណ្តេញខ្មោចបីសាច់ ការ ពារព្រលឹងឲ្យអ្នកស្លាប់។ ទន្ទឹមជាមួយគ្នានោះ នៅមានរូបក្បាលនាគ ខ្លួន ម្ស៉ាញ់ ក្បាលមាន់ឈ្មោល កន្ទុយដូចត្រី ដែលបានចម្លាក់លើខាងមុខនិង ខាងក្រៅផ្ទះផ្នូរ ជានិមិត្តរូបមានចរិតលក្ខណៈអប់រំ។ លោក A Da Nhat បាន ឲ្យដឹងថា៖

        “ព្រឹទ្ធចារ្យភូមិតែងតែរករូបនាគដើម្បីអប់រំមនុស្សក្នុងភូមិដើម្បីឲ្យចេះពី របៀបរស់នៅ។ រស់យ៉ាងម៉េចឲ្យមានគុណធម៌ បើប្រព្រឹត្តអំពើមិនគប្បីនឹងត្រូវ រងកាំដែរ”។

        សំណង់ផ្ទះផ្នូរគឺមានសារៈសំខាន់ណាស់សម្រាប់ជនជាតិ Co tu។ មាន ឬ ក្រ មានមុខងារនិងដំណែង គឺតែងតែបានបង្ហាញច្បាស់តាមរយៈផ្នូរនោះ។ ហេតុដូច្នេះបានជា ប្រភេទឈើដែលបានជ្រើសរើសធ្វើផ្ទះផ្នូរគឺត្រូវជាប្រភេទ ឈើប្រណិត។ ជាធម្មតាគឺឈើក្រញូងដែលមានអាយុកាលរាប់ពាន់ឆ្នាំ។

 រូបសត្វដែលគេដាក់តាំងជំវិញផ្ទះផ្នូរ

        រហូតមកដល់ពេលនេះ ជនជាតិ Co tu នៅរក្សាបាននូវទំនៀមទម្លាប់ មានតាំងពីយូររលង់ លេចធ្លោបំផុតគឺផ្ទាំងគំនូរ រូបចម្លាក និងសិល្បៈបង្កើត រូបរាង(សូនរូប) ក្នុងនោះមានការឆ្លាក់លើផ្ទះផ្នូរ។ ផ្ទះផ្នូរនិងមឈូស ក្នុងចំណោមស្ថាបត្យកម្មមានជំនឿប្រជាប្រិយឆ្ពោះទៅជីដូនជីតារបស់ជន ជាតិ Co tu។ ប៉ុន្តែអាស្រ័យលើភូមិនីមួយៗ តំបន់នីមួយៗ និងតាមមុខងារ របស់អ្នកស្លាប់នោះ និងទេព្យកោសលរបស់សិប្បករចម្លាកដែលបង្កើតឡើងភាព សម្បូរបែបរបស់ផ្នូរនិងមឈូសរបស់ជនជាតិ Co tu នៅតំបន់នីមួយៗ៕

TAG
VOV/VOVworld/សិល្បៈ/រូបសំណាក/ផ្នូរ/ជនជាតិ/Co tu

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត