logo

សិល្បៈអន្តរជាតិចម្រុះពណ៌នៅ Festival Hue ២០១៨

2018/5/4 | 07:23:13
(VOVWORLD) - សិល្បករសិល្បការិនីចំនួន ៤០០ នាក់មកពីក្រុមសិល្បៈអន្តរជាតិចំនួន ២៤ ក្រុមបានជួបជុំក្នុងរាត្រីសម្តែងគួរឲ្យចាប់អារម្ភណ៍យ៉ាងខ្លាំងនៅ Festival Hue ឆ្នាំ ២០១៨។ គេបាននាំមកនូវពណ៌ចម្រុះនៃវប្បធម៌ប្រពៃណីបណ្ដាជនជាតិលើពិ ភពលោក រួមចំណែកចូលក្នុងផ្ទាំងគំនូរវប្បធម៌សម្បូរបែបនៅព្រឹត្តិការណ៍នេះ។
 សិល្បៈអន្តរជាតិចម្រុះពណ៌នៅ Festival Hue ២០១៨

នារាត្រីថ្ងៃទី ៣០ មេសា នៅឧទ្យាន Tu Tuong ក្រុមសិល្បករសិល្បការិនី នៃវិទ្យាស្ថានសិល្បៈខេត្ត Zhejiang ប្រទេសចិន បានសម្តែងបណ្ដាវណ្ណកម្ម សិល្បៈល្បីឈ្មោះបំផុតរបស់ខ្លួន។ នេះជាឈុតសម្តែងរបាំ  Tao Ye ដែលដក់ស្រង់តាមសម្រាំងកំណាព្យបុរាណបំផុតរបស់ចិន «Shijing» ឬ ផ្នែកមួយក្នុងវណ្ណៈ អក្សសាស្ត្រល្បីល្បាញ Hongloumeng (សុបិន្តនៃបន្ទប់ក្រហម) រួមជាមួយឈុត សម្តែងសិល្បៈផ្សេងៗទៀត។ ប្រធានក្រុមសិល្បៈខេត្ត Zhejiang ចិន បានឲ្យដឹង ថា៖

        «បណ្ដាឈុតសម្តែងនេះពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃតំបន់  Jiangnan របស់ចិន។ ឧបករណ៍ភ្លេងដូចជា ចាប៉ិពិណ ទ្រ យឹម និង គ្រឿងឧបកណ៍ផ្សេងៗទៀតក្នុងកម្មវិធីនេះមានដើមកំណើតពីតំបន់ Jiangnan របស់ចិនដែរ។»

 ក្រុមតន្ត្រីករ “Sounds from the Northern Winds” មកពីដាណឺម៉ាក់

        នៅ Festival Hue ឆ្នាំ ២០១៨  ក្រុមតន្ត្រីករ “Sounds from the Northern Winds” មកពីដាណឺម៉ាក់ បានគបផ្សំយ៉ាងប៉ិនប្រសប់ piano ជាមួយតូរ្យតន្ត្រី អាឡិចត្រូវនិកនិងច្រៀងជួបប្រាស្រ័យជាមួយបណ្ដាភ្ញៀវអញ្ញើញទៀតផង។ តន្ត្រីករនិងជាសិល្បករ Michael Moller នៃក្រុមតន្ត្រីករនេះ បានចែករំលែកថា៖

        «ក្នុង Festival Hue ដំបូង ខ្ញុំបានសម្តែងបទចម្រៀងចំនួន ៣ បទតែប៉ុណ្ណោះ ប៉ុន្តែ ឆ្នាំនេះ ខ្ញុំមានការសម្តែងអស្ចារ្យយ៉ាងពិប្រាកដ។ តាមរយៈសម្ភាសនេះ មិត្តមិន អាចបង្ហាញឡើងវិញបរិយាកាសនៃការប្រគុំតន្ត្រីរាត្រីនោះទេ ប៉ុន្តែ នៅអឺរ៉ុបមិនទាន់មានកម្មវិធីតូរ្យតន្ត្រីច្រើនណាដែលត្រូវបានវិនិយោគដូច្នេះឡើយ។ ខ្ញុំចាប់ អារម្មណ៍មោទនភាពនិងសុភមង្គលណាស់ពេលដែលបានសម្តែង នៅទីនេះ។»

        នៅ Festival Hue ២០១៨ ក្រុមសិល្បៈ Slovakia «Urpin-Banska Bystrica» បាននាំមកជូនទស្សនិកជនរបាំនិមិត្តរូបឲ្យក្តីស្រឡាញ់ពលកម្មនិងសេចក្តីស្រឡាញ់សិល្បៈរបស់ប្រជាជន Slovakia។ រីឯ ក្រុមសិល្បៈ  Kaloob  របស់ហ្វីលីពីន បានបង្ហាញនូវផ្ទាំងគំនូរតន្ត្រីពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ ប្រទេសហ្វីលីពីននិងបណ្ដាខឿនវប្បធម៌ដែលប្រទេសនេះត្រូវបានរងឥទ្ធិពល។

        ធ្លាប់បានជាតំណាងផ្សព្វផ្យាយរូបភាពនៃប្រទេសស្រីឡង់ការនៅព្រឹត្តិការណ៍អន្តរជាតិសំខាន់ជាង ៥០ លើពិភពលោក វិទ្យាស្ថានរាំ Ranranga ត្រូវបាន ទទួលស្គាល់ក្នុងការរួមវិភាគទានអភិរក្សបណ្ដារបាំប្រជាប្រិយប្រពៃណីរបស់ ស្រីឡញ់ការ។ វិទ្យាស្ថានេះក៏បានមានការសម្តែងគួរឲ្យចាប់ចិត្តនៅ Festival Hue ២០១៨។ សិល្បករនៃក្រុមសិល្បៈជនជាតិខេត្ត Dak Lak (វៀតណាម) លោក  H.Diem Blo បានឲ្យដឹងថា៖

        «ខ្ញុំចាប់អារម្ភណ៍បំផុតគឺក្រុមសិល្បៈរបស់ចិន។ គេរាំស្អាតអស្ចារ្យណាស់» ក្រុមសិល្បៈស្រីឡញ់ក៏ដូច្នេះដែរ។ គេលេចធ្លោដោយសំលៀកបំពាក់ប្រពៃណីរបស់ខ្លួន។»

        រីឯ បណ្ដាសិល្បករសិល្បការិនីមកពីប្រទេសរុស្ស៊ីនាំមកជូន Festival Hue ២០១៨ រូបភាពនៃបណ្ដាក្រមុំស្រុកស្រែរាំជាមួយស្រូវសាលីនិងនំបាំង ផលិតផល ចេញពីផលិតកម្មរបស់ប្រជាជន។ ការដូចម្រៀងប្រជាប្រិយរបស់ក្រុមសិល្បៈប្រជាប្រិយ «ក្បូរក្បាច់ Siberia » បានធ្វើឲ្យទស្សនិកជននិងភ្ញៀវទេសចរជាតិនិងអន្តរជាតិកាន់តែស្រឡាញ់ថែមទៀតអំពីប្រទេសរុស្ស៊ី៕

TAG
VOV/VOVworld/ក្រុមតន្ត្រីករ/“Sounds from the Northern Winds”/ដាណឺម៉ាក់/សិល្បៈអន្តរជាតិ/ចម្រុះពណ៌/Festival Hue ២០១៨

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត