logo

ស្លាមនៃការប្រយុទ្ធរវាងខ្លានិងដំរី

2014/5/7 | 06:09:29

VOV.VN - បណ្ដាអាវុធទំនើបរបស់បារាំងនិងទីកន្លែងនានា
ដែលគូសសម្គាល់ជ័យជំនះប្រវត្តិសាស្ត្ររបស់កងទ័ពវៀតណាម
នៅសល់សព្វថ្ងៃ។

VOV.VN - បណ្ដាអាវុធទំនើបរបស់បារាំងនិងទីកន្លែងនានាដែលគូសសម្គាល់ជ័យជំនះ
ប្រវត្តិសាស្ត្ររបស់កងទ័ពវៀតណាមនៅសល់សព្វថ្ងៃ។

លោកប្រធានហូជីមិញបានប្រៀបធៀបសមរភូមិ Dien Bien Phu  ដូចការប្រយុទ្ធរវាងខ្លា
និងដំរី។ ៦០​ ឆ្នាំ ក្រោយ បណ្ដាសមរភូមិនិងអាវុធរបស់កងទ័ពអាណានិគមបារាំងដែល
បន្សល់ទុកនៅទីនេះបានក្លាយទៅជាទីកន្លែងទេសចរណ៍ដើម្បីអប់រំប្រពៃណីនៃវីរៈ
ប្រជាជាតិសំរាប់ជំនាន់ក្រោយ។

រថក្រោះ Conti Chaffee 24 ដែលបានការពារទីបញ្ជាការដ្ឋានរបស់បារាំងនៅ Dien Bien Phu កំទេចដោយកាំភ្លើងធំរបស់កងទ័ពវៀតណាមនារសៀលថ្ងៃ ទី ៧ ឧសភា ឆ្នាំ ១៩៥៤។

ស្ពានប្រវត្តិសាស្ត្រ Muong Thanh នៅទន្លេ Nam Rom។ បងៗកងទ័ពប្រជាជន វៀតណាមបានឆ្លងកាត់ស្ពាន Muong Thanh ក្នុងការវាយប្រហារចុងក្រោយនាថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៥៤។ ស្ពាននេះនៅបានរក្សារូបរាងដ៏ដែល។

ទីកាំងកាំភ្លើងធំ 155mm សំដៅការពារទីមេបញ្ជាការរបស់បារាំងស្ថិត នៅទីប្រជុំជន នាបច្ចុប្បន្ន។

កាំភ្លើងធំដែលត្រូវបានផលិតនៅអាមេរិកនាឆ្នាំ ១៩៤៣ ត្រូវបានចាត់ទុកជាអាវុធទំនើប បំផុតពេលនោះ។

រថក្រោះ Chaffee 24 ដែលបានការពារព្រលានយន្តហោះ Muong Thanh ស្ថិតនៅក្នុង វាលស្រែខៀវស្រស់។

លេណដ្ឋាននៃទីបញ្ជាការដ្ឋាន Dien Bien Phu ដែលត្រូវបានហៅថា៖ លេណដ្ឋាន De Castries។ នារសៀលថ្ងៃទី ៧ ឧសភា ទង់ “ប្តេជ្ញាប្រយុទ្ធ-ប្តេជ្ញាឈ្នះ” របស់កងទ័ពប្រជាជនវៀតណាមបានបក់រវិចៗលើដំបូលលេណដ្ឋានដែលបានប្រកាសជោគ ជ័យដ៏មហិមាររបស់យុទ្ធនាការ Dien Bien Phu។

ទីកន្លែងធ្វើការរបស់មេបញ្ជាការយោធាបារាំងក្នុងលេណដ្ឋាន។

កេរ្តិ៍តំណែលផ្លូវអូសកាំភ្លើងធំលើផ្លូវជាតិលេខ ២៧៩។

ស្បៀងអាហារត្រូវបានដឹកជញ្ជូនដោយសេនាជនលើកង់នានា។

បណ្ឌលកេរ្តិ៍តំណែលទួល A1 ជាទីកន្លែងដែលកងទ័ពវៀតណាមនិងកងទ័ពបារាំង ប្រយុទ្ធដ៏សាហាវ ។

បណ្ដាផ្លូវលេណដ្ឋានដែលយុទ្ធជនវៀតណាមបានជីកជ្រៅចូលទីបញ្ជាការដ្ឋាន។

ទីកន្លែងបោះទ័ពរបស់បារាំងនៅទួល A1។

រណ្តៅធំដែលត្រូវបានបំផ្ទុះដោយគ្រាប់បែកមានទម្ងន់ ១ តោនរបស់កងទ័ពវៀត ណាម នាម៉ោង ២០ នាទី ៣០ ថ្ងៃទី ៦ ឧសភា ឆ្នាំ ១៩៥៤។ កងវីរៈសេនាធំលេខ ១៧៤ របស់កងទ័ពវៀតណាមដណ្តើមបានទួល A1 នាម៉ោង ៤ នាទី ៣០ ថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៥៤។

យើងរូបអស់បានអាវុធជាច្រើនរបស់បារាំងនៅទួល A1។

ទីកន្លែងខ្ទមបញ្ជារបស់នាយឧត្តសេនីយ៍ Vo Nguyen Giap នៅ Muong Phang ។ បណ្ដាសេចក្តីសម្រេចចិត្តដ៏សែនសំខាន់ត្រូវបាននាំចេញនៅទីនេះដើម្បីដណ្តើមបានជ័យ ជំនះប្រវតិ្តសាស្ត្រ៕
TAG
VOV World/ស្លាម/ការប្រយុទ្ធ/ខ្លា/ដំរី

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត