logo

សិស្សវៀតណាមចំនួន ៦ នាក់ឈ្នះមេដាយនៅសង្វៀនអន្តរជាតិ IJSO ឆ្នាំ២០២៥

2025/12/3 | 11:50:21
(VOVWORLD) - ពិធីបិទការប្រកួតអូឡាំពិកវិទ្យាសាស្ត្រយុវជនអន្តរជាតិ (IJSO) ឆ្នាំ២០២៥ នៅទីក្រុងសូជី ប្រទេសរុស្ស៊ី បានបញ្ចប់ដំណើរប្រកួតប្រជែងរបស់បេក្ខជនចំនួន ១៥០ នាក់ មកពី ២៤ប្រទេស និងតំបន់ដែនដី។ ក្រុមសិស្សវៀតណាមចំនួន ៦ នាក់មកពីវិទ្យាល័យជំនាញហាណូយ - Amsterdam បានឈ្នះមេដាយប្រាក់ចំនួនបី និងមេដាយសំរិទ្ធចំនួនបី។

អ្នកគ្រូ Mai Thi Tinh គ្រូបង្រៀនជីវវិទ្យានៅវិទ្យាល័យជំនាញហាណូយ -Amsterdam បានឲ្យដឹងថា៖

“វិញ្ញាណសារប្រឡងឆ្នាំនេះត្រូវបានប្រទេសចូលរួមវាយតម្លៃថា ជាការប្រឡងដ៏លំបាកបំផុតមិនធ្លាប់មាន ដោយសារតែសំណួរមុខវិជ្ជាតែមួយមានតិចតួច និងតម្រូវការចំណេះដឹងស៊ីជម្រៅលើវិស័យទាំងបីគឺ រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។ មុនពេលរៀបចំសម្រាប់ការប្រឡង សិស្សត្រូវបានផ្តល់ការបណ្តុះបណ្តាលជាក់ស្តែងយ៉ាងហ្មត់ចត់ដោយក្រុមសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យគរុកោសល្យហាណូយ សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ និង VinUni”។

សិស្សវៀតណាមចំនួន ៦ នាក់ឈ្នះមេដាយនៅសង្វៀនអន្តរជាតិ IJSO ឆ្នាំ២០២៥។ រូបថត៖ VOV

ការប្រកួតប្រជែងនេះមានការចូលរួមពីប្រទេសឈានមុខគេជាច្រើនក្នុងវិស័យវិទ្យាសាស្ត្រមូលដ្ឋាននៅក្នុងពិភពលោក និងតំបន់ដូចជា រុស្ស៊ី ឥណ្ឌា តៃវ៉ាន់ (ចិន) និងថៃ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២៤ ដែលបង្ហាញថាកម្រិតចំណេះដឹងរបស់សិស្សវៀតណាមអាចកាត់បន្ថយគម្លាតជាមួយប្រទេសមហាអំណាចនាពេលអនាគត៕

TAG
VOV/VOVworld/សិស្សានុសិស្ស​/វៀតណាម/សង្វៀនអន្តរជាតិ/IJSO

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត