logo

សហគមន៍ជនវៀតណាមនៅអូស្ត្រាលីដាក់ការរំពឹងទុកខ្ពស់លើរដ្ឋសភានីតិកាលទី១៦

2026/3/14 | 07:06:26
(VOVWORLD) - ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ នឹងធ្វើឡើងនាថ្ងៃទី១៥ ខែមីនា នៅពេលដែល
វៀតណាមកំពុងអនុវត្តន៍ការផ្លាស់ប្តូរសំខាន់ៗនៅក្នុងរចនាសម្ព័ន្ធនិងវិធីសាស្រ្តប្រតិបត្តិការនៃក្បាលម៉ាស៊ីន។ 

នៅក្នុងបរិបទនេះ សហគមន៍ជនវៀតណាមនៅអូស្ត្រាលីសង្ឃឹមថា រដ្ឋសភានីតិកាលទី១៦ នឹងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាមអាចឆ្លៀតយកឱកាស និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លានៅក្នុងប៉ុន្មានឆ្នាំខាងមុខ។

លោក ត្រឹន បាភុក ថតរូបជាមួយអនុប្រធានរដ្ឋវៀតណាម លោកស្រី វ៉ូ ធីអាញសួន នៅមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី ១១។

លោក ត្រឹន បាភុក ប្រធានសមាគមសហគ្រិនវៀតណាមនៅអូស្ត្រាលី សង្ឃឹមថា រដ្ឋសភានីតិកាលទី១៦ នឹងចេញគោលនយោបាយបន្ថែមទៀតដើម្បីគាំទ្រដល់ជនជាតិវៀតណាមនៅបរទេស៖

“សហគមន៍ជនវៀតណាមនៅបរទេសមានបំណងនិងការរំពឹងទុកថា សមាជិកសភានីតិកាលទី១៦ ខាងមុខនេះ នឹងមានគោលនយោបាយ ការពារសិទ្ធិស្របច្បាប់របស់បងប្អូនអាណិកជនដែលវិលត្រឡប់មកវៀតណាមវិញ ដើម្បីវិនិយោគ ធ្វើអាជីវកម្ម ព្រមទាំងគាំទ្រសហគមន៍
ជនវៀតណាមនៅក្រៅប្រទេសក្នុងការជំរុញការតភ្ជាប់ជាមួយមាតុភូមិផងដែរ។ សហគមន៍ជន
វៀតណាមនៅក្រៅប្រទេសក៏មានបំណងចង់គោលនយោបាយគាំទ្រជនជាតិវៀតណាមនៅក្រៅប្រទេសក្នុងការរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌វៀតណាមសម្រាប់ជំនាន់យុវជននៅក្រៅប្រទេស ហើយបង្កើតឱកាសសម្រាប់សហគមន៍ជនវៀតណាមនៅក្រៅប្រទេសក្នុងការទទួលបានធនធានអប់រំនៅវៀតណាមផងដែរ”។

មិនថារស់នៅទីណាក៏ដោយ ប្រជាជនវៀតណាមនៅតែឆ្ពោះទៅរកមាតុភូមិជានិច្ច ហើយជាសាច់ឈាមមួយផ្នែករបស់មាតុភូមិ៕

TAG
VOV/VOVworld/ជនជាតិវៀតណាម/ក្រៅប្រទេស/បោះឆ្នោត/រដ្ឋសភា/នីតិកាលទី១៦

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត