logo

សហគ្រាសវៀតណាមជំរុញការតភ្ជាប់ និងស្វែងរកឱកាសនៅក្នុងទីផ្សារបច្ចេកវិទ្យាឥណ្ឌា

2026/3/25 | 10:11:36
(VOVWORLD) - ពិព័រណ៍ IndiaSoft Expo ២០២៦ ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា បានប្រព្រឹត្តទៅនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ២៣-២៥ ខែមីនា។ 
គណៈប្រតិភូថ្នាក់ដឹកនាំ តំណាងសមាគម និងសហគ្រាសវៀតណាម ថតរូបជាមួយគណៈកម្មាធិការរៀបចំ IndiaSoft។ រូបថត៖ ង៉ុកធុយ/VNA

ចូលរួមក្នុងព្រឹត្តិការណ៍នេះ គណៈប្រតិភូវៀតណាមរួមមានតំណាងសមាគមឧស្សាហកម្មអេឡិចត្រូនិកវៀតណាម (VEIA) សមាគមសេវាកម្មផ្នែកទន់ និងបច្ចេកវិទ្យាព័ត៌មានវៀតណាម (VINASA) និងរួមជាមួយសហគ្រាសប្រមាណ ៣០ ដែលប្រតិបត្តិការក្នុងវិស័យកម្មវិធីផ្នែកទុន សេវាកម្មព័ត៌មាន អេឡិចត្រូនិក និងការផ្លាស់ប្តូរឌីជីថល។

នៅក្នុងព្រឹត្តិការណ៍នេះ គណៈប្រតិភូវៀតណាម និងគណៈរៀបចំ IndiaSoft បានផ្លាស់ប្តូរទស្សនៈលើទិសដៅសហប្រតិបត្តិការក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ដោយផ្តោតលើ៖ ការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់អេឡិចត្រូនិក; កិច្ចសហប្រតិបត្តិការក្នុងការកែលម្អកម្មវិធីផ្នែកទុន និងសេវាកម្មបច្ចេកវិទ្យាព័ត៌មាន; ការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍; ជំរុញការតភ្ជាប់សហគ្រាសរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនោះ គណៈប្រតិភូវៀតណាមក៏បានចូលរួមក្នុងពិព័រណ៍ Convergence India ២០២៦ ផងដែរ។ នេះគឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាដ៏ធំនៅក្នុងតំបន់ ដោយទាក់ទាញអ្នកទស្សនាជិត ៥៥.០០០ នាក់ និងសហគ្រាសចំនួន ១.០០០អង្គភាព មកពីប្រទេសចំនួ ២៦៕

TAG
VOV/VOVworld/សហគ្រាស/វៀតណាម/ឱកាស/ទីផ្សារ/បច្ចេកវិទ្យា/ឥណ្ឌា

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត