logo

សហភាពអឺរ៉ុបពិចារណាបង្កើនការនិរទេសជនអន្តោប្រវេសន៍ដែលគ្មានលក្ខខ័ណ្ឌគ្រប់គ្រាន់និងកែទម្រង់ទិដ្ឋាការ

2026/1/30 | 10:04:33
(VOVWORLD) - សហភាពអឺរ៉ុប (EU) នៅថ្ងៃទី ២៩ ខែមករា បានប្រកាសពីយុទ្ធសាស្ត្រធ្វើចំណាកស្រុកថ្មីសម្រាប់ដំណាក់កាលប្រាំឆ្នាំខាងមុខ។
រូបភាព៖ REUTERS/Stephanie Lecocq

យុទ្ធសាស្ត្រថ្មីនេះសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើនការនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោនដែលគ្មានលក្ខខ័ណ្ឌគ្រប់គ្រាន់ ដោយចាត់ទុកថានេះជាវិធានការអាទិភាពមួយរបស់ប្លុក។ ក្នុងនោះ យុទ្ធសាស្ត្រនេះក៏បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទីបី ដើម្បីសម្របសម្រួលការគ្រប់គ្រងលំហូរធ្វើចំណាកស្រុកទៅកាន់អឺរ៉ុប ខណៈពេលដែលលើកទឹកចិត្តប្រទេសទាំងនេះឱ្យទទួលយកពលរដ្ឋដែលមិនមានលក្ខខ័ណ្ឌគ្រប់គ្រាន់សម្រាប់ការស្នាក់នៅនៅសហភាពអឺរ៉ុប។

សភាអឺរ៉ុបកំពុងពិចារណាលើច្បាប់ដោយគណៈកម្មការអឺរ៉ុបស្នើឡើង ដែលនឹងអនុញ្ញាតឱ្យមានការបង្កើតអ្វីដែលអឺរ៉ុបហៅថា "មជ្ឈមណ្ឌលធ្វើមាតុភូមិនិវត្តន៍" ដែលមានទីតាំងនៅខាងក្រៅទឹកដីសហភាពអឺរ៉ុប។ ប៉ុន្តែ មានមតិផ្ទុយគ្នាលើសំណើនេះ ព្រោះសំណើររួមបញ្ចូលវិធានការគ្រប់គ្រងកាន់តែតឹងរ៉ឹងសម្រាប់ជនអន្តោប្រវេសន៍ដែលបដិសេធមិនចាកចេញពីសហភាពអឺរ៉ុប រួមទាំងការអូសបន្លាយរយៈពេលឃុំខ្លួន។ លើសពីនេះ សហភាពអឺរ៉ុបក៏កំពុងស្នើយន្តការទិដ្ឋាការថ្មីមួយផងដែរ ដែលក្រោមយន្តការនេះ ខ្លួនមានគម្រោងដាក់កម្រិតការចេញទិដ្ឋាការដល់ប្រទេសដែលមិនសហការក្នុងការទទួលពលរដ្ឋដែលត្រូវបាននិរទេស ខណៈពេលដែលធ្វើឱ្យនីតិវិធីមានភាពសាមញ្ញដើម្បីទាក់ទាញកម្មករជំនាញ។

យុទ្ធសាស្ត្រជាក់ស្តែងមួយសម្រាប់ការកែទម្រង់ប្រព័ន្ធអន្តោប្រវេសន៍ត្រូវបានរំពឹងថា នឹងត្រូវបានគណៈកម្មការអឺរ៉ុបប្រកាសនៅចុងឆ្នាំនេះ៕

TAG
VOV/VOVworld/សហភាពអឺរ៉ុប/និរទេសជនអន្តោប្រវេសន៍/កែទម្រង់ទិដ្ឋាការ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត