logo

សហភាពអឺរ៉ុបមានគម្រោងផ្តល់មូលនិធិចំនួន ១០៥ ពាន់លានដុល្លារ ដល់អ៊ុយក្រែនក្នុងរយៈពេលពីរឆ្នាំខាងមុខ

2025/12/4 | 08:32:26
(VOVWORLD) - គណៈកម្មការអឺរ៉ុប (EC) នាថ្ងៃទី ៣ ខែធ្នូ បានបង្ហាញផែនការមួយដើម្បីផ្តល់ ហិរញ្ញប្បទានចំនួន ១០៥ ពាន់លានដុល្លារអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែនក្នុងរយៈពេលពីរឆ្នាំខាងមុខ រួមទាំងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក និងប្រាក់កម្ចីអន្តរជាតិ។ គណៈកម្មការអឺរ៉ុបបានផ្តល់អាទិភាពដល់ជម្រើសនៃ "ប្រាក់កម្ចីសំណង" ដោយផ្អែកលើទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ីដែលត្រូវបានបង្កកនៅអឺរ៉ុប ដោយ សារតែជម្លោះនៅអ៊ុយក្រែន។

យោងតាមប្រធាន EC លោកស្រី Ursula von der Leyen សំណើខាងលើបានគិតគូរពីការព្រួយបារម្ភស្ទើរតែទាំងអស់របស់បែលហ្ស៊ិកថា ជម្រើសនេះអាចបង្កើតហានិភ័យផ្នែកច្បាប់ និងហិរញ្ញវត្ថុ ប្រសិនបើរុស្ស៊ីដាក់ពាក្យប្តឹង។ ក្រៅពីបែលហ្ស៊ិក សំណើនេះក៏ផ្តោតលើស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងសហភាពអឺរ៉ុបដែលកាន់កាប់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកផង ដែរ។ ជម្រើសដែលនៅសល់ - ប្រាក់កម្ចីដែលផ្អែកលើថវិការបស់សហភាពអឺរ៉ុប - តម្រូវឱ្យមានការឯកភាពគ្នាពីប្រទេសទាំង ២៧។ ទោះជាយ៉ាងណាក៏ដោយ ជម្រើសនេះអាចពិបាកក្នុងការសម្រេចបាន ដោយសាររដ្ឋាភិបាលហុងគ្រី បានជំទាស់ម្តងហើយម្តងទៀតចំពោះកញ្ចប់ជំនួយរបស់អឺរ៉ុបសម្រាប់អ៊ុយក្រែន៕

TAG
VOV/VOVworld/សហភាពអឺរ៉ុប/អ៊ុយក្រែន/ផ្តល់ហិរញ្ញប្បទាន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត