logo

សហភាពអឺរ៉ុបវិនិយោគជាង ៥៦០ លានអឺរ៉ូសម្រាប់វៀតណាមលើវិស័យថាមពល ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ

2026/3/24 | 11:35:36
(VOVWORLD) - នៅក្នុងវេទិកាពាណិជ្ជកម្ម និងវិនិយោគ EU-វៀតណាម ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៤ ខែមីនា នៅទីក្រុងហាណូយ សហភាពអឺរ៉ុប (EU) បានប្រកាសពីកញ្ចប់វិនិយោគជាង ៥៦០ លានអឺរ៉ូសម្រាប់វៀតណាម ដោយផ្តោតលើការផ្លាស់ប្តូរថាមពល ការអភិវឌ្ឍការដឹកជញ្ជូនប្រកបដោយចីរភាព និងការកសាងសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធ។
ទិដ្ឋភាពនៃវេទិកាធុរកិច្ច និងវិនិយោគ EU-វៀតណាម។ រូបថត៖ Tran Ngoc/VOV.VN

លើសពីនេះ សហភាពអឺរ៉ុបក៏បានដាក់ឱ្យដំណើរការយន្តការគាំទ្រការដឹកជញ្ជូនប្រកបដោយចីរភាពដែលមានតម្លៃ ៤០ លានអឺរ៉ូ សំដៅកៀងគរថវិកាជាង ១ ពាន់លានអឺរ៉ូសម្រាប់គម្រោងផ្លូវដែក និងដឹកជញ្ជូនក្នុងទីក្រុងទ្រង់ទ្រាយធំ។ វេទិកានេះក៏ជាសក្ខីភាពនៃការប្រកាសកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនរវាង EU និងសហគ្រាសវៀតណាមក្នុងវិស័យដឹកជញ្ជូន ឡូជីស្ទិក ការថែទាំសុខភាពឌីជីថល និងឧស្សាហកម្ម ដែលរួមចំណែកដល់ការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច និងពង្រីកខ្សែសង្វាក់តម្លៃ។

 លោកឧបនាយករដ្ឋមន្ត្រី ហូ ឌឹកផុក ថ្លែងនៅក្នុងវេទិកានេះ។ រូបថត៖ Tran Ngoc/VOV.VN

ថ្លែងនៅក្នុងវេទិកានេះ លោកឧបនាយករដ្ឋមន្ត្រី ហូ ឌឹកផុក បានស្នើឱ្យសហភាពអឺរ៉ុបបង្កើនការគាំទ្រចំពោះវៀតណាម ក្នុងការទទួលបានហិរញ្ញវត្ថុបៃតង ការផ្ទេរបច្ចេកវិទ្យា និងជំរុញការវិនិយោគដែលមានគុណភាពខ្ពស់ក្នុងវិស័យដូចជាថាមពលកកើតឡើងវិញ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាស៊ីមីកុងដុកទ័រ និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។ លោកក៏បានអំពាវនាវឱ្យប្រទេសសមាជិកសហភាពអឺរ៉ុបពន្លឿនការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) តាមនោះ សុក្រឹត្យក្របខ័ណ្ឌច្បាប់ និងកសាងទំនុកចិត្តសម្រាប់សហគ្រាសទាំងសងខាង៕

TAG
VOV/VOVworld/សហភាពអឺរ៉ុប/វិនិយោគ/ថាមពល/ដឹកជញ្ជូន/ហេដ្ឋារចនាសម្ព័ន្ធ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត