logo

សហភាពអឺរ៉ុបអនុម័តបទប្បញ្ញត្តិជាផ្លូវការ ដើម្បីលុបបំបាត់ការនាំចូលឧស្ម័នពីរុស្ស៊ីជាបណ្តើរៗ

2026/1/27 | 07:42:00
(VOVWORLD) - ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) បានប្រកាសនាថ្ងៃទី ២៦ ខែមករាថា ប្រទេសចំនួន ២៧ នៃប្លុកនេះបានអនុម័តលើបទប្បញ្ញត្តិជាផ្លូវការ សំដៅលុបបំបាត់ជាបណ្តើរៗ ការនាំចូលឧស្ម័នពីរុស្ស៊ី  រួមទាំងឧស្ម័នដឹកជញ្ជូនតាមបំពង់បង្ហូរ និងឧស្ម័នធម្មជាតិរាវ (LNG)។

ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានបញ្ជាក់ថា បទប្បញ្ញត្តិនេះគឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងការសម្រេចគោលដៅ REPowerEU សំដៅបញ្ជប់ការពឹងផ្អែករបស់សហភាពអឺរ៉ុបលើថាមពលរបស់រុស្ស៊ី។ បទប្បញ្ញត្តិថ្មីក៏រួមបញ្ចូលវិធានការដើម្បីបង្កើនការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព និងធ្វើពិពិធកម្មប្រភពថាមពលផងដែរ។

ការហាមឃាត់នេះនឹងចូលជាធរមានក្រោយរយៈពេលប្រាំមួយសប្តាហ៍ បន្ទាប់ ពីបទប្បញ្ញត្តិនេះចូលជាធរមាន។ កិច្ចសន្យាដែលមានស្រាប់នឹងមានរយៈពេលអន្តរកាល។ វិធីសាស្រ្តជាជំហានៗនេះនឹងកំណត់ផលប៉ះពាល់លើតម្លៃនិងទីផ្សារ។ ការហាមឃាត់ទាំងស្រុងនឹងចូលជាធរមានលើការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ចាប់ពីដើមឆ្នាំ ២០២៧ និងលើការនាំចូលឧស្ម័នបំពង់បង្ហូរប្រេងចាប់ពីរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៧។ ការរំលោភលើបទប្បញ្ញត្តិថ្មីអាចបណ្តាលឱ្យមានការពិន័យយ៉ាងហោចណាស់ ២,៥ លានអឺរ៉ូ (២,៩៦ លានដុល្លារអាមេរិក) សម្រាប់បុគ្គល និងយ៉ាងហោចណាស់ ៤០ លានអឺរ៉ូសម្រាប់ក្រុមហ៊ុន។ គណៈកម្មការអឺរ៉ុបក៏មានគម្រោងស្នើចេញច្បាប់ដើម្បីលុបបំបាត់ការនាំចូលប្រេងពីប្រទេសរុស្ស៊ីជាបណ្តើរៗ នៅចុងឆ្នាំ ២០២៧៕

TAG
VOV/VOVworldm ​សហភាពអឺរ៉ុប/អនុម័ត/បទប្បញ្ញត្តិ/លុបបំបាត់/ការនាំចូល/ឧស្ម័ន/រុស្ស៊ីជាបណ្តើរៗ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត