logo

សហរដ្ឋអាមេរិក-ចិន ចាប់​ផ្តើមការចរចាពាណិជ្ជកម្មជុំថ្មី

2026/3/16 | 08:47:05
(VOVWORLD) - នៅថ្ងៃទី១៥ ខែមីនា ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng និងរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent រួមជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក Jamieson Greer បានចាប់ផ្តើមការចរចាជុំថ្មីមួយនៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់នៅក្នុងកិច្ចព្រមព្រៀងបញ្ឈប់ជម្លោះពាណិជ្ជកម្ម និងរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ទៅកាន់ទីក្រុងប៉េកាំងនៅចុងខែនេះ។ 

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់អង្គការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ក្នុងទីក្រុងប៉ារីស ដោយផ្តោតលើបញ្ហាសេដ្ឋកិច្ចសំខាន់ៗមួយចំនួន រួមទាំងការកែសម្រួលអត្រាពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ចិន ការផ្គត់ផ្គង់រ៉ែដីកម្រ និងមេដែករបស់ចិនសម្រាប់សហគ្រាសអាមេរិក វិធានការគ្រប់គ្រងការនាំចេញបច្ចេកវិទ្យាខ្ពស់របស់សហរដ្ឋអាមេរិក និងការដែលខិនបង្កើនការទិញកសិផលរបស់សហរដ្ឋអាមេរិក។

មជ្ឈដ្ឋានអ្នកវិភាគជឿជាក់ថា លទ្ធភាពដែលប្រទេសទាំងពីរសម្រេចបានរបក់គំហើញដ៏សំខាន់មួយនៅក្នុងការចរចាលើកកនេះ នឹងមានកម្រិត ដោយសារតែពេលវេលារៀបចំខ្លីពេក ហើយទីក្រុងវ៉ាស៊ីនតោនបានផ្តោតលើភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។ គោលដៅនាពេលខាមុខសម្រាប់ភាគីទាំងពីរ គឺរក្សាការសន្ទនា ជៀសវាងការប្រេះឆា និងការពារហានិភ័យនៃភាពតានតឹងពាណិជ្ជកម្មកាន់តែខ្លាំងឡើងរវាងខឿនសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក៕

TAG
VOV/VOVworld/សហរដ្ឋអាមេរិក/ចិន/ការចរចា/ពាណិជ្ជកម្ម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត