logo

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មី និងដាក់ពង្រាយនាវាចម្បាំងឆ្ពោះទៅអ៊ីរ៉ង់

2026/1/24 | 08:45:55
(VOVWORLD) - យោងតាមសេចក្តីប្រកាសមួយនៅលើគេហទំព័ររបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក រដ្ឋបាលសហរដ្ឋអាមេរិកនាថ្ងៃទី ២៣ ខែមករា បានដាក់ទណ្ឌកម្មជុំថ្មីទាក់ទងនឹងប្រទេសអ៊ីរ៉ង់ សំដៅទៅលើនាវាដឹកប្រេងចំនួន ៩គ្រឿង និងអង្គភាពចំនួន ៨។ 
ប្រធានាធិវតីអាមេរិក លោក ដូណាល ត្រាំ។ រូបថត៖ REUTERS

ទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា វិធានការទាំងនេះកំណត់គោលដៅលើបណ្តាញដឹកជញ្ជូនដែលត្រូវបានចោទប្រកាន់ថា បានជួយទីក្រុងតេអេរ៉ង់ក្នុងការគេចវេសទណ្ឌកម្ម ជាពិសេសក្នុងការនាំចេញប្រេងឆៅ។

កាយវិការនេះកើតឡើងនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បន្តបង្កើនសម្ពាធជាសាធារណៈលើប្រទេសអ៊ីរ៉ង់ ខណៈពេលដែលមិនបានច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធា ប្រសិនបើស្ថានភាពនៅអ៊ីរ៉ង់បន្តកើនឡើង។ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅពេលត្រឡប់មកវិញ ពីវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស (ស្វីស) លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកបានដាក់ពង្រាយកងនាវាចម្បាំងទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីត្រៀមខ្លួនសម្រាប់សេណារីយ៉ូដ៏អាក្រក់បំផុត។

កាលពីសប្តាហ៍មុន មន្ត្រីសហរដ្ឋអាមេរិកមួយរូបបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយនាវាផ្ទុកយន្តហោះ USS Abraham Lincoln ទៅកាន់មជ្ឈិមបូព៌ា ជាមួយនឹងការបង្កើនយន្តហោះ និងប្រព័ន្ធការពារដែនអាកាស ក្នុងបរិបទដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាន់តែខ្លាំងឡើង៕

TAG
VOV/VOVworld/សហរដ្ឋអាមេរិក/ដាក់ទណ្ឌកម្ម/នាវាចម្បាំង/អ៊ីរ៉ង់

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត