logo

សហរដ្ឋអាមេរិកដំឡើងពន្ធ​ ១០% លើទំនិញនាំចូលទាំងអស់

2026/2/25 | 09:34:47
(VOVWORLD) - យោងតាមទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិក (CBP) គិតត្រឹមថ្ងៃទី ២៤ ខែកុម្ភៈ សហរដ្ឋអាមេរិកបានដាក់ពន្ធបន្ថែម ១០% លើទំនិញទាំងអស់ដែលមិនមានការលើកលែង។

នៅក្នុងសេចក្តីប្រកាសជាផ្លូវការ ទីភ្នាក់ងារគយនិងការពារព្រំដែនអាមេរិកបានបញ្ជាក់ថា ក្រៅពីផលិតផលដែលមានការលើកលែង ទំនិញនាំចូលទាំងអស់នឹង «ត្រូវទទួលរងអត្រាពន្ធបន្ថែម ១០% លើតម្លៃផ្ទាល់ខ្លួន»។ សេចក្តីប្រកាសនេះបានបញ្ជាក់ថា អត្រាពន្ធជាក់ស្តែងដែលត្រូវបានអនុវត្តគឺ ១០% ជំនួសឱ្យ ១៥% ដូចដែលបានប្រកាសដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ។

កាលពីសប្តាហ៍មុន បន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកបានបដិសេធកម្មវិធីពន្ធភាគច្រើន ដោយផ្អែកលើស្ថានភាពអាសន្នរបស់ជាតិ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា នឹងដាក់ពន្ធសកលជាបណ្តោះអាសន្នចំនួន ១០% ក្រោមមូលដ្ឋានច្បាប់ផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ត្រឹមតែមួយថ្ងៃក្រោយមក ប្រធានាធិបតីសហរដ្ឋអាមេរិកបានឲ្យដឹងថា នឹងដំឡើងពន្ធដល់ ១៥% ហើយបានបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា ការដំឡើងពន្ធនេះ នឹងចូលជាធរមាន «ភ្លាមមួយរំពិច»។

យ៉ាងណាក៏ដោយ សេតវិមានបានបញ្ជាក់ថា អត្រាពន្ធនាបច្ចុប្បន្នគឺ ១០%។ រដ្ឋបាលសហរដ្ឋអាមេរិកបានឲ្យដឹងថា កំពុងរៀបចំក្រឹត្យមួយដើម្បីដំឡើងពន្ធដល់ ១៥% ប៉ុន្តែមិនទាន់មានពេលវេលាជាក់លាក់ណាមួយឡើយ៕

TAG
VOV/VOVworld/សហរដ្ឋអាមេរិក/ទំនិញនាំចូល/ពិភពលោក

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត