logo

សហរដ្ឋអាមេរិកនិងរុស្ស៊ីវាយតម្លៃវិជ្ជមានលើកិច្ចខិតខំប្រឹងប្រែងជំរុញសន្តិភាពសម្រាប់អ៊ុយក្រែន

2026/2/1 | 08:32:00
(VOVWORLD) - មន្ត្រីសហរដ្ឋអាមេរិកនិងរុស្ស៊ី នៅថ្ងៃទី ៣១ ខែមករា បានផ្តល់ការវាយតម្លៃវិជ្ជមានលើការចរចារវាងភាគីទាំងពីរ នៅទីក្រុងម៉ៃអាមី រដ្ឋផ្លរីដា នាថ្ងៃទី ៣១ ខែមករា ដែលស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីលើជម្លោះអ៊ុយក្រែន។ 

កិច្ចប្រជុំនេះមានការចូលរួមពីបេសកជនប្រធានាធិបតីអាមេរិក លោក Steve Witkoff រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent ទីប្រឹក្សាជាន់ខ្ពស់នៃសេតវិមាន លោក Josh Gruenbaum និងលោក Jared Kushner ដែលជាកូនប្រសាររបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ភាគីរុស្ស៊ីត្រូវបានដឹកនាំដោយបេសកជនប្រធានាធិបតីទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ លោក Kirill Dmitriev ដែលក៏ជានាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) ផងដែរ។

នៅក្នុងអត្ថបទបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីកិច្ចប្រជុំ លោក Witkoff បានឲ្យដឹងថា ភាគីទាំងពីរបានធ្វើកិច្ចពិភាក្សា "ប្រកប ដោយប្រសិទ្ធភាពនិងស្ថាបនា" ដោយចាត់ទុកនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់សហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះអ៊ុយក្រែន។ លោកបានសម្តែងការពេញចិត្តដែលបានឃើញរុស្ស៊ី កំពុងឆ្ពោះទៅរកការធានាសន្តិភាពសម្រាប់អ៊ុយក្រែន ហើយបានថ្លែងអំណរគុណដល់លោកប្រធានាធិបតី ត្រាំ ចំពោះភាពជាអ្នកដឹកនាំរបស់លោកក្នុងការស្វែងរកសន្តិភាពយូរអង្វែង។

ចំណែកលោក Dmitriev ក៏បានពណ៌នាអំពីកិច្ចប្រជុំជាមួយគណៈប្រតិភូសហរដ្ឋអាមេរិកថា "មានលក្ខណៈស្ថាបនា" ដោយបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងមានប្រសិទ្ធភាពមិនត្រឹមតែបញ្ហាអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសកម្មភាពរបស់ក្រុមការងារសេដ្ឋកិច្ចអាមេរិក-រុស្ស៊ីផងដែរ។

ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា ទីក្រុងគៀវកំពុងរង់ចាំព័ត៌មានពីសហរដ្ឋ អាមេរិកទាក់ទងនឹងកិច្ចប្រជុំបន្ថែមទៀត ហើយបានបញ្ជាក់ពីការត្រៀមខ្លួនរបស់អ៊ុយក្រែនក្នុងការចូលរួមក្នុងទម្រង់ណាមួយ ហើយការចរចាថ្មីត្រូវបានរំពឹងថា នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ៕

TAG
VOV/VOVworld/សហរដ្ឋអាមេរិក/រុស្ស៊ី/វាយតម្លៃវិជ្ជមាន/កិច្ចខិតខំប្រឹងប្រែង/ជំរុញសន្តិភាព/អ៊ុយក្រែន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត