logo

សហរដ្ឋអាមេរិកនិងអ៊ុយក្រែនចេញសេចក្តីថ្លែងការណ៍រួម ដោយសន្យាជំរុញសន្តិភាពប្រកបដោយចីរភាពនិងយុត្តិធម៌

2025/11/24 | 11:15:06
(VOVWORLD) - នាថ្ងៃទី ២៣ ខែវិច្ឆិកា តំណាងរបស់សហរដ្ឋអាមេរិក និងអ៊ុយក្រែនបានជួបប្រជុំ គ្នានៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) ដើម្បីពិភាក្សាអំពីសំណើសន្តិភាពចំនួន ២៨ ចំណុច របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ 

សេចក្តីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ដែលចេញផ្សាយដោយសេតវិមាន បន្ទាប់ពីកិច្ចប្រជុំ នៅទីក្រុងហ្សឺណែវ បាននិយាយថា កិច្ចពិភាក្សាមានលក្ខណៈស្ថាបនា ផ្តោតសំខាន់និងគោរពគ្នាទៅ វិញទៅមក ដោយសង្កត់ធ្ងន់លើការសន្យារួមដើម្បីសម្រេចបាននូវសន្តិភាពដ៏យុត្តិធម៌និងយូរអង្វែង។

យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ភាគីទាំងពីរបានឯកភាពគ្នាថា ការពិគ្រោះយោបល់មានប្រសិទ្ធភាពខ្ពស់ ដោយបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការបង្រួបបង្រួមជំហរ និងកំណត់ជំហានបន្ទាប់ៗ។ លើសពីនេះ ភាគីទាំងពីរបាន បញ្ជាក់ជាថ្មីម្ដងទៀតថា កិច្ចព្រមព្រៀងនាពេលអនាគតណាមួយត្រូវតែការពារអធិប តេយ្យភាពរបស់អ៊ុយក្រែនយ៉ាងពេញលេញ និងនាំមកនូវសន្តិភាពប្រកបដោយចីរភាព និងយុត្តិធម៌។ កិច្ចពិភាក្សានៅទីក្រុងហ្សឺណែវបាននាំមកនូវលទ្ធផល ហើយសំណើ សន្តិភាពរបស់សហរដ្ឋអាមេរិកនឹងត្រូវបានធ្វើបច្ចុប្បន្នភាពនិងបង្ហើយ។ ប្រទេសទាំង ពីរក៏បានព្រមព្រៀងគ្នាធ្វើការលើសំណើរួមគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយ រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូអឺរ៉ុបក្នុងអំឡុងពេលធ្វើការ។ ភាគីទាំងពីរក៏បាន បញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនជាស្រេចបន្តកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិ ភាព សន្តិសុខ ស្ថិរភាព និងការកសាងប្រទេសអ៊ុយក្រែនឡើងវិញផងដែរ៕
TAG
VOV/VOVworld/អាមេរិក/អ៊ុយក្រែន/សេចក្ដីថ្លែងការណ៍រួម/សន្តិភាព/២៨ ចំណុច

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត