logo

សហរដ្ឋអាមេរិក និងអ៊ុយក្រែនបន្តកិច្ចចរចានៅទីក្រុងហ្សឺណែវ (ស្វីស)

2026/2/27 | 08:40:12
(VOVWORLD) - សហរដ្ឋអាមេរិក និងអ៊ុយក្រែនបានបន្តកិច្ចចរចានៅទីក្រុងហ្សឺណែវ (ស្វីស) នាថ្ងៃទី ២៦ ខែកុម្ភៈ ដើម្បីពិភាក្សាលើការស្ថាបនាឡើងវិញក្រោយជម្លោះ និងត្រៀមរៀបចំសម្រាប់កិច្ចប្រជុំបន្តជាមួយរុស្ស៊ី។ ប្រធានបទមួយក្នុងដែលត្រូវបានពិចារណាដោយភាគីទាំងពីរគឺកញ្ចប់វិបុលភាព រួមទាំងយន្តការសម្រាប់ការគាំទ្រសេដ្ឋកិច្ច និងការស្តារឡើងវិញសម្រាប់អ៊ុយក្រែន ឧបករណ៍ទាក់ទាញការវិនិយោគ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរយៈពេលវែង។

មុននោះ នាថ្ងៃដដែល ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែន លោក វ៉ុលដូឌីមៀរ ហ្សេលេនស្គី ទាក់ទងនឹងបញ្ហាដែលបានពិភាក្សាដោយក្រុមចរចារបស់ប្រទេសទាំងពីរក្នុងអំឡុងពេលជំនួបទ្វេភាគីនៅទីក្រុងហ្សឺណែវ ក៏ដូចជាការរៀបចំសម្រាប់កិច្ចប្រជុំត្រីភាគីរវាងសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែននៅដើមខែមីនាខាងមុខ។

គណៈប្រតិភូរបស់ប្រទេសទាំងបីបានរៀបចំកិច្ចចរចាពីរជុំនៅទីក្រុងអាប៊ូដាប៊ី (សហព័ន្ធអេមីរ៉ាតអារ៉ាប់រួម) កាលពីថ្ងៃទី                 ២៣-២៤ ខែមករា និងថ្ងៃទី៤-៥ ខែកុម្ភៈ ហើយបន្ទាប់មកគឺជុំចរចានៅទីក្រុងហ្សឺណែវនៅថ្ងៃទី១៧-១៨ ខែកុម្ភៈ ប៉ុន្តែមិនទាន់សម្រេចបានកិច្ចព្រមព្រៀងលើបញ្ហាសំខាន់ៗនៅឡើយទេ៕

TAG
VOV/VOVworld/សហរដ្ឋអាមេរិក/អ៊ុយក្រែន/កិច្ចចរចា/ស្វីស

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត