logo

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ចាប់ផ្តើមការចរចា

2026/2/6 | 07:18:00
(VOVWORLD) - យោងតាមផែនការ នាថ្ងៃទី ៦ ខែកុម្ភៈ តំណាងជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចាប់ផ្តើមការចរចាដោយផ្ទាល់លើកដំបូងនៅប្រទេសអូម៉ង់។ ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចាប់ផ្តើមនៅវេលាម៉ោង ១០:០០ ថ្ងៃទី ៦ ខែកុម្ភៈ នៅទីក្រុងមូស្កាត នៃប្រទេសអូម៉ង់។

វិធីសាស្ត្រចរចាគឺដោយទ្វេភាគីផ្ទាល់ គ្មានអន្តរការី និងគ្នានការចូលរួមពីភាគីផ្សេងទៀត។ ប្រធានក្រុមចរចារបស់សហរដ្ឋអាមេរិកគឺលោក Steve Witkoff បេសកជនពិសេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ ដឹកនាំក្រុមចរចាអ៊ីរ៉ង់គឺលោករដ្ឋមន្ត្រីការបរទេស Abbas Araghchi។ លោក Witkoff និងលោក Araghchi ក៏ជាតំណាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅក្នុងកិច្ចចរចានុយក្លេអ៊ែរកម្រិតខ្ពស់រវាងប្រទេសទាំងពីរនៅដើមឆ្នាំមុន។

ទាក់ទងនឹងខ្លឹមសារនៃការចរចានៅទីក្រុងអូម៉ង់ ប្រភពព័ត៌មានក្នុងស្រុកមួយចំនួនបានបញ្ជាក់ថា ការផ្លាស់ប្តូរភាគច្រើនទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែក៏អាចរួមបញ្ចូលកម្មវិធីមីស៊ីលប៉ាលីស្ទិក និងការគាំទ្ររបស់អ៊ីរ៉ង់សម្រាប់ក្រុមប្រដាប់អាវុធកក្នុងអ័ក្សតស៊ូ។ នាពេលកន្លងទៅ អាជ្ញាធរសហរដ្ឋអាមេរិកបានបញ្ជាក់ម្តងហើយម្តងទៀតថា ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ អ៊ីរ៉ង់ត្រូវតែទទួលយកលក្ខខណ្ឌជាមូលដ្ឋានចំនួន ៤ រួមមាន៖ ការបោះបង់ចោលសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ការកំណត់កម្មវិធីមីស៊ីលប៉ាលីស្ទិក ការផ្ទេរសារធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់ និងបញ្ចប់ការគាំទ្រសម្រាប់ក្រុមប្រដាប់អាវុធនៅក្នុងអ័ក្សតស៊ូ៕

TAG
VOV/VOVworld/សហរដ្ឋអាមេរិក/អ៊ីរ៉ង់/ការចរចា

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត