logo

សហរដ្ឋអាមេរិកបើកពិធីចុះហត្ថលេខាលលើការបង្កើតក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា

2026/1/23 | 05:21:00
(VOVWORLD) - ពិធីចុះហត្ថលេខាជាផ្លូវការសំដៅបង្កើតក្រុមប្រឹក្សាសន្តិភាពហ្គាហ្សាបានធ្វើឡើងនាថ្ងៃទី ២២ ខែមករា នៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៦ នៃវេទិកាសេដ្ឋកិច្ចពិភព លោក (WEF) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងដាវ៉ូស (ស្វីស) ក្រោមអធិបតីភាពរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ 
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាន់ធម្មនុញ្ញក្រុមប្រឹក្សាសន្តិភាព ដែលបានចុះហត្ថលេខានៅទីក្រុងដាវ៉ូស ប្រទេសស្វីស នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ (រូបថត៖ REUTERS/Denis Balibouse)

ក្នុងនាមជាប្រធានក្រុមប្រឹក្សា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា ក្រុមប្រឹក្សានឹងធ្វើការសម្របសម្រួលជាមួយអង្គការសហប្រជាជាតិក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពអន្តរជាតិ។

នៅក្នុងពិធីចុះហត្ថលេខានេះ ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់មកពីប្រទេសចំនួន ១៩ បានចុះហត្ថលេខាលើធម្មនុញ្ញស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា។ ប្រទេសទាំងនេះរួមមាន៖ សហរដ្ឋអាមេរិក អាមេនី អាហ្សង់ទីន អាស៊ែបៃហ្សង់ បារ៉ែន ប៊ុលហ្គារី ហុងគ្រី ឥណ្ឌូនេស៊ី ហ្ស៊កដានី កាហ្សាក់ស្ថាន ម៉ុងហ្គោលី ម៉ារ៉ុក ប៉ាគីស្ថាន ប៉ារ៉ាហ្គាយ កាតា អារ៉ាប៊ីសាអូឌីត តួកគី អេមីរ៉ាតអារ៉ាប់រួម (UAE) និងអ៊ូសបេគីស្ថាន។

ក្នុងការប្រកាសពីពិធីចុះហត្ថលេខានេះ អ្នកនាំពាក្យសេតវិមាន លោកស្រី ខារ៉ូលីន លីវីត បានថ្លែងថា ធម្មនុញ្ញនៃក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា ដែលផ្តួចផ្តើមឡើងដោយសហរដ្ឋអាមេរិក ឥឡូវនេះបានចូលជាធរមាន ហើយសហរដ្ឋអាមេរិកចាត់ទុកក្រុមប្រឹក្សានេះជាយន្តការអន្តរជាតិមួយដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងសន្តិភាព។

សូមគូសបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា ដែលដឹកនាំដោយប្រធានាធិបតី ត្រាំ ដំបូងឡើយត្រូវបានរចនាឡើងដើម្បីមានក្រុមមេដឹកនាំពិភពលោកតូចមួយក្រុម ដើម្បីត្រួតពិនិត្យ និងគាំទ្រដំណើរការសន្តិភាពនៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមធម្មនុញ្ញ  វិសាលភាពនៃសកម្មភាពរបស់ក្រុមប្រឹក្សាអាចមិនត្រូវបានកំណត់ចំពោះតំបន់ហ្គាហ្សានោះទេ ប៉ុន្តែអាចមានគោលបំណងសម្រាប់តួនាទីកាន់តែទូលំទូលាយ ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកក្នុងការដោះស្រាយជម្លោះផ្សេងទៀតនៅជុំវិញពិភពលោក៕

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត