logo

សហរដ្ឋអាមេរិកបន្តបង្កើនសម្ពាធលើអ៊ីរ៉ង់

2026/1/30 | 10:00:09
(VOVWORLD) - កងទ័ពជើងទឹកអាមេរិកបានប្រកាសនាថ្ងៃទី ២៩ ខែមករាថា ខ្លួនបានដាក់ពង្រាយនាវាចម្បាំងមួយគ្រឿងទៀតទៅកាន់មជ្ឈិមបូព៌ា ដោយបង្កើនចំនួននាវាចម្បាំងអាមេរិកសរុបមានវត្តមាននៅទីនោះដល់ប្រាំមួយគ្រឿង។ 
នាវាផ្ទុកយន្តហោះ USS Abraham Lincoln (CVN 72)។ រូបថតដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក/Clint Davis/REUTERS

មុននោះ  អាមេរិកបានដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះ USS Abraham Lincoln រួមជាមួយនឹងនាវាចម្បាំងបីគ្រឿងដែលបំពាក់ដោយមីស៊ីលបញ្ជា Tomahawk ទៅកាន់មជ្ឈិមបូព៌ា។ កាយវិការនេះរបស់អាមេរិកកើតឡើង ខណៈដែលខ្លួនកំពុងបង្កើនវត្តមានយោធារបស់ខ្លួនយ៉ាងខ្លាំង ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់។

មុននោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ  បានឲ្យដឹងថា “កងនាវាយក្សមួយ” ត្រូវបានដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ា។ កម្លាំងយោធានេះមានទំហំធំជាងកម្លាំងដែលអាមេរិកបានដាក់ពង្រាយក្នុងយុទ្ធនាការប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា។ លោក ត្រាំ ក៏បានចង្អុលបង្ហាញថា ប្រសិនបើការចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់មិនឈានដល់កិច្ចព្រមព្រៀងទេ សហរដ្ឋអាមេរិកអាចនឹងវាយប្រហារលើអ៊ីរ៉ង់។

នៅចំពោះមុខសម្ពាធ និងការគំរាមកំហែងវាយប្រហារពីអាមេរិកកាន់តែខ្លាំងឡើង មន្ត្រីអ៊ីរ៉ង់ក៏បានចេញផ្សាយសារដ៏រឹងមាំ ដោយបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការសងសឹកយ៉ាងខ្លាំង ប្រសិនបើត្រូវបានវាយប្រហារ។ អ្នកនាំពាក្យយោធាអ៊ីរ៉ង់ ឧត្តមសេនីយ៍ឯក Mohammad Akraminia បានព្រមានថា ក្នុងករណីមានការវាយប្រហារពីអាមេរិក អ៊ីរ៉ង់នឹងវាយប្រហារដោយផ្ទាល់ទៅលើមូលដ្ឋានយោធា ឬនាវាផ្ទុកយន្តហោះរបស់អាមេរិកនៅក្នុងតំបន់ភ្លាមៗ៕  
TAG
VOV/VOVworld/សហរដ្ឋអាមេរិក/សម្ពាធ/អ៊ីរ៉ង់

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត