logo

សហរដ្ឋអាមេរិកបន្តប្រតិបត្តិការស្ថានទូតនៅវេណេស៊ុយអេឡា

2026/3/31 | 09:14:34
(VOVWORLD) - ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣០ ខែមីនា បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមប្រតិបត្តិការនៃស្ថានទូតរបស់ខ្លួននៅទីក្រុងការ៉ាកាស ប្រទេសវេណេស៊ុយអេឡា ឡើងវិញជាផ្លូវការ។ 
សហរដ្ឋអាមេរិកបន្តប្រតិបត្តិការស្ថានទូតនៅវេណេស៊ុយអេឡា៖ រូបថតREUTERS

សេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ការស្ដារឡើងវិញនូវសកម្មភាពការទូតបានបើកចេញ "ជំពូកថ្មីមួយ" នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការរំខានអស់រយៈពេលជាច្រើនឆ្នាំចាប់តាំងពីឆ្នាំ ២០១៩មក នៅពេលដែលសហរដ្ឋអាមេរិកបានដកបុគ្គលិកការទូតទាំងអស់ចេញ ដោយសារតែអស្ថិរភាពនយោបាយនៅវេណេស៊ុយអេឡា។ អាជ្ញាធរសហរដ្ឋអាមេរិកបានឲ្យដឹងថា ការបើកស្ថានទូតឡើងវិញនឹងពង្រឹងវត្តមានការទូត ឧបត្ថម្ភពលរដ្ឋ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរក្សាស្ថិរភាពសេដ្ឋកិច្ចនៅក្នុងប្រទេសអាមេរិកខាងត្បូងនេះ។

មុននោះ សហរដ្ឋអាមេរិក និងរដ្ឋាភិបាលបណ្ដោះអាសន្នរបស់វេណេស៊ុយអេឡាបានយល់ព្រមបង្កើតទំនាក់ទំនងការទូតនិងកុងស៊ុលឡើងវិញ បង្កើតលក្ខណ្ឌអំណោយផលសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញស្ថិរភាព គាំទ្រការស្តារឡើងវិញសេដ្ឋកិច្ច និងឆ្ពោះទៅរកការផ្សះផ្សានយោបាយនៅវេណេស៊ុយអេឡា៕

TAG
VOV/VOVworld/សហរដ្ឋអាមេរិក/ការទូត/វេណេស៊ុយអេឡា/អន្តរជាតិ​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត