logo

សហរដ្ឋអាមេរិកប្រកាសដកខ្លួនចេញពីអង្គការអន្តរជាតិចំនួន ៦៦

2026/1/8 | 11:45:47
(VOVWORLD) - នាថ្ងៃទី ៧ ខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះ រួមទាំងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) ដែលគូសសញ្ញាជំហានដកថយយ៉ាងខ្លាំង របស់ទីក្រុងវ៉ាស៊ីនតោនក្នុងកិច្ចសហប្រតិបត្តិការពហុភាគីសកល។
ប្រធានាធិបីអាមេរិក លោក ដូណាល ត្រាំ។ រូបថត៖ REUTERS/Carlos Barria

យោងតាមសេចក្តីប្រកាសរបស់សេតវិមាន បញ្ជីនេះរួមមានអង្គការក្រៅអង្គការសហប្រជាជាតិចំនួន ៣៥ និងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន ៣១ ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា "លែងបម្រើផលប្រយោជន៍របស់សហរដ្ឋអាមេរិកទៀតហើយ"។ ដូច្នេះ សហរដ្ឋអាមេរិកនឹងផ្អាកការចូលរួម និងផ្តល់មូលនិធិដល់អង្គការទាំងនេះ បន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងទូលំទូលាយលើតួនាទីរបស់ខ្លួននៅក្នុងស្ថាប័នអន្តរជាតិទាំងនេះ រួមទាំងស្ថាប័នចំណុះអង្គការសហប្រជាជាតិ។ អង្គការទាំងនេះ ភាគច្រើនទាក់ទងនឹងបញ្ហាអាកាសធាតុ ពលកម្ម និងសង្គម៕

TAG
VOV/VOVworld/សហរដ្ឋអាមេរិក/អង្គការអន្តរជាតិ/អាកាសធាតុ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត