logo

សហរដ្ឋអាមេរិក-វេណេស៊ុយអេឡា ពិភាក្សាអំពីលទ្ធភាពបន្តការនាំចេញប្រេងឆៅ

2026/1/7 | 10:45:19
(VOVWORLD) -    ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនាពេលថ្មីៗនេះបានរាយការណ៍ថា មន្ត្រីវេណេស៊ុយអេឡា និងសហរដ្ឋអាមេរិកកំពុងពិភាក្សាអំពីលទ្ធភាពនៃការបន្តការនាំចេញប្រេងឆៅរបស់វេណេស៊ុយអេឡាទៅកាន់សហរដ្ឋអាមេរិក។

យោងតាមប្រភពព័ត៌មានមួយចំនួន រោងចក្រចម្រាញ់ប្រេងជាច្រើនរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រម៉ិកស៊ិក មានសមត្ថភាពកែច្នៃប្រេងឆៅធ្ងន់របស់វេណេស៊ុយអេឡា ហើយធ្លាប់បាននាំចូលប្រេងប្រភេទនេះពីមុនមក។

នៅថ្ងៃដដែល (ថ្ងៃទី ៦ ខែមករា) រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបដិសេធការវាយតម្លៃរបស់អ្នកវិភាគមួយចំនួនដែលចាត់ទុកថា នឹងចំណាយពេលជាច្រើនឆ្នាំដើម្បីស្តារផលិតកម្មប្រេងរបស់វេណេស៊ុយអេឡាឡើងវិញ ដោយអះអាងថា មានវិធានការមួយចំនួនដែលអាចជំរុញផលិតកម្មយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអាមេរិកខាងត្បូងនេះ។

បរិមាណផល និងការនាំចេញប្រេងរបស់វេណេស៊ុយអេឡាបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ ពីជាង ៣ លានបារ៉ែលក្នុងមួយថ្ងៃ មកត្រឹមតិចជាង ១ លានបារ៉ែលក្នុងមួយថ្ងៃ ដោយសារតែកង្វះការវិនិយោគរយៈពេលវែង បណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធប្រេងនិងឧស្ម័នចុះខ្សោយយ៉ាងខ្លាំង។

យោងតាមមជ្ឈដ្ឋានអ្នកវិភាគបានព្យាករណ៍ថា ការស្តារបរិមាណផលនិងការនាំចេញប្រេងរបស់វេណេស៊ុយអេឡាឡើងវិញ នឹងត្រូវការពេលវេលា និងការវិនិយោគសរុបរាប់សិបពាន់លានដុល្លារអាមេរិក៕

TAG
VOV/VOVworld/សហរដ្ឋអាមេរិក/វេណេស៊ុយអេឡា/ការនាំចេញ/ប្រេងឆៅ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត