logo

សហរដ្ឋអាមេរិកអាចនឹងដំឡើងពន្ធដល់ ១៥% ឬខ្ពស់ជាងនេះលើប្រទេសមួយចំនួន

2026/2/26 | 09:07:08

(VOVWORLD) - តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer កាលពីថ្ងៃទី ២៥ ខែកុម្ភៈ បានឲ្យដឹងថា អត្រាពន្ធ ១០% នាបច្ចុប្បន្ន អាចត្រូវបានដំឡើងដល់ ១៥% ឬខ្ពស់ជាងនេះលើប្រទេសមួយចំនួន ប៉ុន្តែមិនបានបញ្ជាក់ថាដៃគូពាណិជ្ជកម្មណានឹងរងផលប៉ះពាល់នោះទេ។

លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ (រូបថត៖ REUTERS/Kylie Cooper)

ថ្លែងនៅលើប៉ូស្តិ៍ទូរទស្សន៍ Fox Business លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋ
អាមេរិក បាននិយាយថា អត្រាពន្ធ ១០% នាបច្ចុប្បន្ន នឹងត្រូវបានដំឡើង "នៅពេលវាលាដ៏សមស្រប" ហើយការដំឡើងវាដល់ ១៥% ក៏ស្របនឹងប្រភេទពន្ធដែលត្រូវបានអនុវត្តន៍ពីមុនផងដែរ។ លោកក៏បាននិយាយផងដែរថា សេតវិមានកំពុងត្រៀមរៀបចំសេចក្តីថ្លែងការណ៍ជាផ្លូវការទាក់ទងនឹងការដំឡើងពន្ធបណ្តោះអាសន្ននេះ។ កាយវិកានេះកើតឡើងបន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកបានបដិសេធវិធានការដាក់ពន្ធបដិការមួយចំនួនដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Trump បានអនុវត្តន៍ពីមុន។ ដើម្បីជំនួស រដ្ឋបាលអាមេរិកកំពុងប្រើប្រាស់ឧបករណ៍ផ្លូវច្បាប់ផ្សេងៗទៀត រួមទាំងពន្ធបណ្តោះអាសន្នក្រោមមាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ដែលបានចូលជាធរមាននៅថ្ងៃទី ២៤ ខែកុម្ភៈ ជាមួយនឹងអត្រាពន្ធសកល ១០%។

ទោះជាយ៉ាងណាក៏ដោយ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Trump បច្ចុប្បន្ន មិនមានចេតនាដំឡើងពន្ធលើទំនិញរបស់ចិនឲ្យលើសពីកម្រិតបច្ចុប្បន្ននោះទេ ព្រមទាំងបញ្ជាក់ថា អាមេរិកមានបំណងចង់គោរពតាមកិច្ចព្រមព្រៀងដែលសម្រេចបានជាមួយទីក្រុងប៉េកាំង ក្នុងបរិបទដែលលោកប្រធានាធិបតី Trump គ្រោងនឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

TAG
VOV/VOVworld/សហរដ្ឋអាមេរិក/ដំឡើងពន្ធ/១៥%

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត