logo

ហាណូយ៖ ធានាយ៉ាងតឹងរ៉ឹង​នូវសមាសភាគនៃ​បេក្ខជនចូលរួមការបោះឆ្នោត

2026/3/4 | 09:21:36
(VOVWORLD) - ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ កាន់តែខិតជិតមកដល់។ ដើម្បីឲ្យទិវាបុណ្យរបស់ប្រជាជនទាំងមូលបានប្រព្រឹត្តទៅប្រកបដោយប្រជាធិបតេយ្យ ស្របច្បាប់ និងទទួលបានជោគជ័យ ការងាររៀបចំបុគ្គលិក ជាពិសេសសមាសភាគ ការបែងចែកចំនួនបេក្ខជន គឺមានសារៈសំខាន់ណាស់។
ទិដ្ឋភាពនៃទីតាំងបោះឆ្នោតមួយក្នុងទីក្រុងហាណូយ។ រូបថត៖ VOV

នៅក្នុងឃុំហាតម៉ុន ទីក្រុងហាណូយ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម រួមជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធ បានត្រៀមរៀបចំរចនាសម្ព័ន្ធគណប្រតិភូ ស្របតាមការណែនាំរបស់មជ្ឈិម។ ការធានានូវសមាមាត្រសមស្រប រវាងបេក្ខជនជាស្ត្រី យុវជន អ្នកក្រៅបក្ស បេក្ខជនដែលឈរឈ្មោះបន្ត; រវាងវិស័យការងារ សមាសភាពសង្គម និងតំបន់ស្នាក់នៅ ត្រូវបានគិតគួរយ៉ាងល្អិតល្អន់ ដើម្បីធានាស្តង់ដាររបស់បេក្ខជន និងបំពេញតម្រូវការតំណាងឱ្យប្រជាជនគ្របស្រទាប់វណ្ណៈ។ លោកស្រី គៀវ ធី គឹម យ៉ូង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំហាតម៉ុន បានឲ្យដឹងថា៖ «ដំណើរការអនុវត្តត្រូវបានធ្វើឡើងដោយប្រជាធិបតេយ្យ តម្លាភាព និងត្រឹមត្រូវតាមច្បាប់ ដោយធានាភាពសមហេតុផលនៃរចនាសម្ព័ន្ធ អាយុ ភេទ សមាសភាព ក៏ដូចជាលក្ខណៈតំណាងឱ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ លទ្ធផលនៃសម័យពិគ្រោះយោបល់នីមួយៗ ទទួលបានការឯកភាពខ្ពស់ពីអង្គភាពជាសមាជិក និងអ្នកបោះឆ្នោតក្នុងឃុំហាតម៉ុន»។

លោក ត្រិន ថេ គឿង អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ ជឿជាក់ថា ជាមួយនឹងការរៀបចំយ៉ាងម៉ត់ចត់ វិទ្យាសាស្ត្រ និងមានទំនួលខុសត្រូវ ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិឆ្នាំ ២០២៦-២០៣១ នៅទីក្រុងហាណូយ នឹងទទួលបានជោគជ័យយ៉ាងធំធេង។

«ដោយស្មារតីម្ចាស់ការ ម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់របស់គ្រប់កម្រិត និងគ្រប់វិស័យ ជាមួយនឹងការឆ្លើយតបជាវិជ្ជមានរបស់អ្នកបោះឆ្នោត ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតនៅទីក្រុងហាណូយ គឺដំណើរការទៅតាមទិសដៅត្រឹមត្រូវ តាមកាលវិភាគ ដោយគ្មានការលំបាកអ្វីឡើយ។ ខ្ញុំជឿជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ នៅទីក្រុងហាណូយ នឹងទទួលបានជោគជ័យ ដោយក្លាយជាពិធីបុណ្យរបស់ប្រជាជនគ្រប់រូបយ៉ាងពិតប្រកដ។ តាមនោះ ជ្រើសរើសតំណាងឆ្នើមៗ ដែលមានចរិយាសម្បត្តិ បញ្ញា និងសមត្ថភាពតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់អ្នកបោះឆ្នោត»

TAG
VOV/VOVworld/ហាណូយ/​បេក្ខជន/ការបោះឆ្នោត/រដ្ឋសភានីតិកាលទី១៦

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត