logo

អគ្គលេខាធិការអង្គការសហប្រជាជាតិថ្កោលទោសលិទ្ធិប្រឆាំង​ជនជាតិជ្វីហ្វលើ​គ្រប់ទម្រង់ទាំងអស់

2025/12/15 | 11:33:17
(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោស លិទ្ធិប្រឆាំងជនជាតិជ្វីហ្វ លើគ្រប់ទម្រង់ទាំងអស់ បន្ទាប់ពីការវាយប្រហារនៅថ្ងៃទី ១៤ ខែធ្នូ លើព្រឹត្តិការណ៍សហគមន៍របស់ជនជាតិជ្វីហ្វ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១២ នាក់ស្លាប់ និងជិត ៣០ នាក់រងរបួស។

ក្នុងអទ្ថបទមួយនៅលើបណ្តាញសង្គម លោក Antonio Guterres បានសង្កត់ធ្ងន់ថា “បេះដូងរបស់ខ្ញុំ សូមចូលរួមរំលែកទុក្ខដល់សហគមន៍ជនជាតិជ្វីហ្វនៅជុំវិញពិភពលោកនៅថ្ងៃដំបូងនៃពិធីបុណ្យហានូកា - ពិធីបុណ្យមួយដែលប្រារព្ធអព្ភូតហេតុនៃសន្តិភាព និងជ័យជំនះនៃពន្លឺ ទៅលើភាពងងឹត”។

ហេតុការណ៍នេះបានកើតឡើងនៅលើឆ្នេរសមុទ្រ Bondi ក្នុងទីក្រុងស៊ីដនី។ អាជ្ញាធរស៊ីដនីចាត់ទុកថា នេះជាការវាយប្រហារភេរវកម្ម។ ក្នុងចំណោមជនរងគ្រោះមានមន្ត្រីប៉ូលីសចំនួន២នាក់។ ខ្មាន់កាំភ្លើងម្នាក់ត្រូវបានកម្ទេច ខណៈដែលម្នាក់ទៀតត្រូវបានចាប់ខ្លួន។

នៅថ្ងៃទី ១៤ ខែធ្នូ អគ្គលេខាធិការ អ.ស.ប កំពុងមានវត្តមាននៅទីក្រុងរីយ៉ាដ អារ៉ាប៊ីសាអូឌីត ជាកន្លែងដែលលោកនឹងថ្លែងសុន្ទរកថាបើកវេទិកាពិភពលោកលើកទី ១១ នៃសហភាពអរិយធម៌អ.ស.ប (UNAOC)។ គំនិតផ្តួចផ្តើម UNAOC ត្រូវបានបង្កើតឡើងកាលពី ២០ ឆ្នាំមុន ដើម្បីលើកកម្ពស់ការគោរពគ្នា និងការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមបណ្តាវប្បធម៌ និងសាសនា៕

TAG
VOV/VOVworld/អង្គការសហប្រជាជាតិ/លិទ្ធិប្រឆាំង​ជនជាតិជ្វីហ្វ/ពិភពលោក​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត