logo

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម មកកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា

2026/2/19 | 07:38:28

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស តូ ឡឹម និងសមាជិកដទៃទៀតនៃក្រុមប្រឹក្សានឹងផ្លាស់ប្តូរទស្សនៈ កំណត់ភារកិច្ចរបស់ក្រុមប្រឹក្សាដើម្បីអនុវត្តន៍ផែនការសន្តិភាពសម្រាប់តំបន់ហ្គាហ្សា ស្របតាមសេចក្តីសម្រេចចិត្តលេខ ២៨៣០ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោកអគ្គលេខាបក្ស តូ ឡឹម មកដល់ព្រលានយន្តហោះយោធា Andrews ក្នុងរដ្ឋ ម៉ារីលែន (សហរដ្ឋអាមេរិក)។ (រូបថត៖ Van Hieu/VOV)

នាថ្ងៃត្រង់ ថ្ងៃទី ១៨ ខែកុម្ភៈ តាមម៉ោងក្នុងស្រុក យន្តហោះដែលដឹកលោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ព្រលានយន្តហោះយោធា Andrews ក្នុងរដ្ឋ ម៉ារីលែន (សហរដ្ឋអាមេរិក) ដើម្បីចាប់ផ្តើមសកម្មភាពចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រធានស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស តូ ឡឹម និងសមាជិកដទៃទៀតនៃក្រុមប្រឹក្សានឹងផ្លាស់ប្តូរទស្សនៈ កំណត់ភារកិច្ចរបស់ក្រុមប្រឹក្សាដើម្បីអនុវត្តន៍ផែនការសន្តិភាពសម្រាប់តំបន់ហ្គាហ្សា ស្របតាមសេចក្តីសម្រេចចិត្តលេខ ២៨៣០ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ការអញ្ជើញចូលរួមរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានបង្ហាញពីការគាំទ្រ និងការត្រៀមខ្លួនជាស្រេចរបស់វៀតណាមដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិដើម្បីសន្តិភាព និងការអភិវឌ្ឍ។ នេះក៏ជាការអនុវត្តជាក់ស្ដែងនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការលើបញ្ហាអន្តរជាតិក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិកផងដែរ៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/វៀតណាម/អាមេរិក/ក្រុមប្រឹក្សាសន្តិភាព

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត