logo

អគ្គលេខាបក្ស លោក តូ ឡឹម៖ កម្មាភិបាល និងបក្ខជនម្នាក់ៗ គឺជាអ្នក​បំផុសគំនិតមួយ​

2025/12/26 | 10:06:00
(VOVWORLD) - នាយប់ថ្ងៃទី ២៥ ខែធ្នូ នៅទីក្រុងហាណូយ គណកម្មការឃោសនា-អប់រំ  និងចលនាមហាជនមជ្ឈិម សហការជាមួយស្ថាប័នពាក់ព័ន្ធ បានរៀបចំកម្មវិធី "ហូជីមិញ - ដំណើរនៃសេចក្តីប្រាថ្នាឆ្នាំ ២០២៥" ដោយមានប្រធានបទ "វៀតណាមសម្បូររុងរឿង"។ 
លោកអគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងក្នុងកម្មវិធី។ រូបថត៖ Van Hieu/VOV

កម្មវិធីនេះសំដៅលើកតម្កើងដល់គំរូលេចធ្លោទូទាំងប្រទេសក្នុងឆ្នាំ ២០២៥ ក្នុងការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ និងបង្ហាញពីសារដ៏សំខាន់នៃសេចក្តីប្រាថ្នាកសាងប្រទេសជាតិរីកចម្រើននិងសុភមង្គលនៅក្នុងយុគសម័យថ្មី។

អគ្គលេខាបក្សលោក តូ ឡឹម និងលេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក Tran Cam Tu ប្រគល់វិញ្ញាបនបត្រ និងវត្ថុអនុស្សាវរីយ៍ដល់បុគ្គលឆ្នើមៗ។ រូបថត៖ ថុង ញ៉ាត់/TTXVN។

អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅកម្មវិធីនេះ អគ្គលេខាបក្ស លោក  តូ ឡឹម បានសង្កត់ធ្ងន់ថា ប្រទេសជាតិកំពុងប្រឈមមុខនឹងពេលវេលាប្រវត្តិសាស្ត្រមួយ ដើម្បីបង្កើតអព្ភូតហេតុថ្មីៗ និងឆាប់សម្រេចបានសេចក្តីប្រាថ្នារបស់លោកប្រធានហូជីមិញ។ ដូច្នេះហើយ អគ្គលេខាបក្សបានស្នើឱ្យអាជ្ញាធរ គ្រប់ជាន់ថ្នាក់ បន្តលើកកម្ពស់ឆន្ទៈដ៏មោះមុត ស្មារតីស្នេហាជាតិ និងការប្តេជ្ញាចិត្តសិក្សារៀនសូត្រនិងធ្វើតាមកំរូរបស់លោកប្រធានហូជីមិញនៅក្នុងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ដើម្បីអនុវត្តប្រកបដោយដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ និងគោលនយោបាយយុទ្ធសាស្ត្ររបស់បក្ស។ បក្សទាំងមូល និងប្រព័ន្ធនយោបាយទាំងមូលត្រូវយកចិត្តទុកដាក់លើការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងសុពលភាពនូវគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត; ថែទាំជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសក្រុមងាយរងគ្រោះ ដោយធានាមិនទុកឱ្យនរណាម្នាក់នៅពីក្រោយឡើយ។

“កម្មាភិបាលនិងបក្ខជនម្នាក់ៗ ដំបូងបង្អស់គឺថ្នាក់ដឹកនាំ គួរតែធ្វើជាគំរូតាមរយៈសកម្មភាពជាក់ស្តែងនិងលទ្ធផលជាក់ស្តែង ក្លាយជាអ្នកបំផុសគំនិតនិងជំរុញបំណងប្រាថ្នាចូលរួមចំណែកក្នុងសមូហភាព មូលដ្ឋាន ភ្នាក់ងារ និងអង្គភាពនីមួយៗ។ ប្រជាជនវៀតណាមម្នាក់ៗ គួរតែខិតខំឈានឡើងដោយឥតឈប់ឈរ ដើម្បីភាពខ្លួនទីពឹងខ្លួន ដោយរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ គំរូឆ្នើមម្នាក់ៗក្នុងការសិក្សា និងធ្វើតាមគំរូរបស់លោកប្រធានហូជីមិញ ត្រូវតែរីកសាយភាយគុណតម្លៃដែលបានបង្កើតឡើង ហើយបន្តចូលរួមចំណែកកាន់តែច្រើនដល់ដំណើរការអនុវត្តន៍បំណងប្រាថ្នារបស់លោកប្រធានហូជីមិញ”៕


TAG
VOV/VOVworld/អគ្គលេខាបក្ស/បក្ខជន/​បំផុសគំនិត/ការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត