logo

អគ្គលេខាបក្ស លោក តូ ឡឹម៖ ការដាំដើមឈើថ្ងៃនេះ គឺជាការសាបព្រោះគ្រាប់ពូជសុភមង្គលសម្រាប់អនាគត

2026/2/22 | 08:17:00
(VOVWORLD) - ការដាំដើមឈើថ្ងៃនេះ គឺជាការសាបព្រោះគ្រាប់ពូជសុភមង្គល សម្រាប់អនាគត រួមចំណែកដល់ការសម្រេចបាននូវការប្តេជ្ញាចិត្តរបស់វៀតណាម ចំពោះសហគមន៍អន្តរជាតិ លើការកាត់បន្ថយការបំភាយឧស្ម័នសុទ្ធ និងទប់ទល់ជាមួយការប្រែប្រួលអាកាសធាតុ។ 
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមពិធីបើក  បុណ្យតេតដាំរំលឹកគុណលោកប្រធានហូជីមិញជានិច្ច នៅនិទាឃរដូវឆ្នាំមមី អដ្ឋស័ក  ២០២៦ (រូបថត៖ VOV)

នេះជាការបញ្ជាក់អះអាងរបស់អគ្គលេខាបក្ស លោក តូ ឡឹម នៅក្នុងពិធីបើកពិធីបុណ្យដាំដើមឈើនិទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ (ចំនឹងថ្ងៃទី ៦ នៃបុណ្យតេត) នៅទីតាំងគម្រោងសាងសង់សារមន្ទីរបក្សកុម្មុយនិស្តវៀតណាម (ហាណូយ) ។ ព្រឹត្តិការណ៍នេះត្រូវបានទីក្រុងហាណូយប្រារព្ធឡើងក្នុងពេលដំណាលគ្នានៅតាមឃុំនិងសង្កាត់ចំនួន ១២៦ ទូទាំងទីក្រុង និងតាមបណ្តាញ អ៊ីនធឺណិតនៅទីតាំងចំនួន ៤ ដោយទីតាំងសំខាន់គឺសារមន្ទីរបក្សកុម្មុយ និស្តវៀតណាម។

នៅក្នុងពិធីនោះ អគ្គលេខាបក្ស លោក តូ ឡឹម បានថ្លែងថា ក្រោយរយៈពេល ៦៦ ឆ្នាំ បន្ទាប់ពីលោកប្រធានហូជីមិញ បានបំផុសជាផ្លូវការនូវ “បុណ្យតេតដាំដើមឈើ” នៅព្រឹកថ្ងៃទី១នៃបុណ្យតេត ឆ្នាំ ជូតទោស័ក (ថ្ងៃទី១១ ខែមករា ឆ្នាំ១៩៦០) បុណ្យតេតដាំដើមឈើនេះបានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ជាចលនាមហាជនដ៏ទូលំទូលាយ ដែលនាំមកនូវអត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រទេសជាតិ។ ការដាំដើមឈើមួយដើមទៀត គឺជាការបញ្ជូនជំនឿបជាក់ន្ថែមទៅអនាគត។

លោកអគ្គលេខាបក្សតូ ឡឹម អញ្ជើញថ្លែងនៅក្នុងពិធី (រូបថត៖ VOV)

លោកអគ្គលេខាបក្សបានក្រើនរំលឹកថា ការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរឡើងៗ ហើយគ្រោះមហន្តរាយធម្មជាតិកាន់តែស្មុគស្មាញ ដូច្នេះ ការដាំដើមឈើត្រូវតែបន្តក្នុងទ្រង់ទ្រាយធំ ហើយការដាំដើមឈើត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការថែទាំដើមឈើ និងការការពារព្រៃឈើ។ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់លើទស្សនៈខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋគឺ៖ ការអភិវឌ្ឍសេដ្ឋកិច្ចមិនត្រូវដោះដូនឹងបរិស្ថានទេ; ការអភិវឌ្ឍសេដ្ឋកិច្ចត្រូវតែភ្ជាប់ទៅនឹងការរក្សាបរិស្ថាន;  ហើយទីក្រុងទំនើបត្រូវតែសាងសង់ ខណៈពេលដែលរក្សាសួតបៃតងសម្រាប់ប្រជាជន។

លោកអគ្គលេខាបក្សតូ ឡឹម បានទាមទារឱ្យទីក្រុងហាណូយក្លាយជាតំបន់ឈានមុខគេទូទាំងប្រទេសទាក់ទងនឹងទំហំបៃតង ក្នុងមនុស្សម្នាក់ៗ និងលំហរសាធារណៈបៃតង។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែចាត់ទុកការអភិវឌ្ឍប្រព័ន្ធដើមឈើបៃតង និងប្រភពទឹកជាភារកិច្ចស្នូលក្នុងការរៀបចំផែនការទីក្រុងរបស់រដ្ឋធានី ដោយក្លាយទៅជា "ទីក្រុងក្នុងព្រៃ ព្រៃឈើក្នុងក្រុង"។ ជាមួយគ្នានេះ កម្មាភិនាលគ្រប់រូប សមាជិកបក្ស គ្រប់ស្ថាប័ន អង្គភាព និងប្រជាពលរដ្ឋម្នាក់ៗនៃទីក្រុងហាណូយនឹងក្លាយជា "ឯកអគ្គរដ្ឋទូតបៃតង" តាមរយៈសកម្មភាពប្រចាំថ្ងៃជាក់ស្តែង ដើម្បីឱ្យ ពណ៌បៃតងនាពេលបច្ចុប្បន្ននេះក្លាយជាទ្រព្យសម្បត្តិប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ៕

តាមគម្រោង នៅក្នុងដំណាក់កាលដំបូងនៃយុទ្ធនាការដាំដើមឈើនិទាឃរដូវ និងនៅចុងខែមីនា ទីក្រុងទាំងមូលនឹងខិតខំដាំដើមឈើចំនួន ៨០.០០០ ទៅ ១០០.០០០ ដើមនៃប្រភេទផ្សេងៗគ្នា; និងដាំដើមឈើប្រហែល ៤០០.០០០ ដើមនៅឆ្នាំ ២០២៦។

ទន្ទឹមនឹងនេះ នៅក្នុងយុទ្ធនាការនេះ ក្រសួងការពារប្រទេសនឹងដាំដើមឈើប្រហែល ១,២ លានដើម ហើយក្រសួងសន្តិសុខសាធារណៈនឹងដាំដើមឈើជាង ៣ លានដើមនៃប្រភេទផ្សេងៗគ្នា។ ចំនួននេះត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងតាមពេលវេលា។  

 
TAG
VOV/VOVworld/អគ្គលេខាបក្ស លោក តូ ឡឹម/ការដាំដើមឈើ/សាបព្រោះគ្រាប់ពូជសុភមង្គល/អនាគត

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត