logo

អគ្គលេខាបក្ស លោក តូ ឡឹម ចូលរួមពិធីបិទនិងប្រគល់រង្វាន់នៃការប្រឡង "ដើរយ៉ាងរឹងមាំក្រោមទង់បក្ស"

2026/2/3 | 07:34:03

(VOVWORLD) - នាយប់ថ្ងៃទី ២ ខែកុម្ភៈ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម លេខាគណៈកម្មការបក្សយោធាមជ្ឈិម បានអញ្ជើញចូលរួមពិធីបិទ និងប្រគល់ពានរង្វាន់ប្រ ឡងសារព័ត៌មានស្តីពី បក្សដ៏រុងរឿង និងលោកប្រធានហូជីមិញដ៏មហិមារក្រោមប្រធានបទ "ដើរយ៉ាងរឹងមាំក្រោមទង់បក្ស"។ ព្រឹត្តិការណ៍នេះបានធ្វើឡើងក្នុងឱកាសខួបលើកទី ៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៦) ដើម្បីអបអរសាទរភាពជោគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្ស។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមពិធីបិទ និងប្រគល់រង្វាន់នៃការប្រឡងព័ត៌មាន "រឹងមាំក្រោមទង់បក្ស" (រូបថត៖ ថុង ញ៉ាត់/TTXVN)

ការប្រឡងនេះ បានចាប់ផ្តើមនៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ បានក្លាយជាសកម្មភាពជីវភាពនយោបាយ និងមនោគមវិជ្ជាដ៏ទូលំទូលាយ; លើកទឹកចិត្ត ជំរុញទឹកចិត្ត និងបង្កើតស្មារតីប្រឡងប្រណាំងដ៏រស់រវើក និងរីក សាយភាយពាសពេញសង្គម និងនៅក្នុងកងទ័ពប្រជាជន។ គណៈកម្មាធិ ការ រៀបចំបានទទួលស្នាដៃចូលរួមជាង ៨.០០០ ហើយស្នាដៃជាច្រើនមានគុណភាពល្អ ពោរពេញដោយស្មារតីប្រយុទ្ធ ដែលបង្ហាញយ៉ាងច្បាស់ពីការលះបង់ ការទទួលខុសត្រូវ ភាពក្លាហាន និងភាពវៃឆ្លាតរបស់អ្នកសារព័ត៌មាន - យុទ្ធជនត្រួសត្រាយផ្លូវលើរណសិរ្សមនោគមវិជ្ជា និងវប្បធម៌; បញ្ជាក់ពីជំនឿ ការទទួលខុសត្រូវ និងសកម្មភាពនយោបាយរបស់អ្នកសារព័ត៌មានចំពោះបក្ស មាតុភូមិ និងប្រជាជន។ គណៈកម្មការវិនិច្ឆ័យបឋមបានជ្រើសរើសស្នាដៃចំនួន ១១៦ សម្រាប់វគ្គផ្តាច់ព្រ័ត្រ និងបានផ្តល់រង្វាន់ដល់អ្នកនិពន្ធចំនួន ៦៦ នាក់ និងក្រុមអ្នកនិពន្ធដែលមានស្នាដៃលេចធ្លោ រួមមាន៖ រង្វាន់ A ចំនួន ៥; រង្វាន់ B ចំនួន ១១; រង្វាន់ C ចំនួន ២៥; និងរង្វាន់លើកទឹកចិត្តចំនួន ២៥; និងបានផ្តល់ប័ណ្ណសរសើរដល់សមូហភាពចំនួន ១០ សម្រាប់សមិទ្ធផលលេចធ្លោក្នុងការរៀបចំ និងបំផុសការប្រឡងនេះ។

អគ្គលេខាបក្ស លោក តូ ឡឹម និងឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស ជាមួយអ្នកនិពន្ធដែលឈ្នះនិងក្រុមអ្នកនិពន្ធ (រូបថត៖ ថុង ញ៉ាត់/TTXVN)

ក្រុមអ្នកនិពន្ធ រួមទាំងអ្នកកាសែត ង្វៀន ផាន ហឿង សួន (នាយកដ្ឋានកិច្ចការបរទេស វិទ្យុសំឡេងវៀតណាម) និងលោក Vyacheslaw Gennadievich Kalganov អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃទីក្រុង Saint Petersburg (ប្រទេសរុស្ស៊ី) បានឈ្នះរង្វាន់ C ក្នុងការប្រឡងនឹងស្នាដៃ “មរតកសតិអារម្មណ៍ហូជីមិញបន្តរីកសាយភាយយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម និងពិភពលោក”៕

TAG
VOV/VOVworld/អគ្គលេខាបក្ស លោក តូ ឡឹម/ពិធីបិទ/ប្រគល់រង្វាន់នៃការប្រឡង/រឹងមាំក្រោមទង់បក្ស"\

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត