logo

អគ្គលេខាបក្ស លោក តូ ឡឹម ចុះហត្ថលេខាចេញផ្សាយសេចក្តីសម្រេចរបស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម

2026/1/13 | 11:22:56
(VOVWORLD) - អគ្គលេខាបក្ស លោក តូ ឡឹម ទើបបានចុះហត្ថលេខា ចេញផ្សាយសេចក្តីសម្រេច លេខ ៨០ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម។ 
អគ្គលេខាបក្ស លោក តូ ឡឹម

សេចក្តីសម្រេចនេះបានបញ្ជាក់យ៉ាងច្បាស់ថា តម្រូវការសម្រាប់ការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី ទាមទារឱ្យវប្បធម៌ត្រូវតែត្រួសត្រាយផ្លូវ ជ្រួតជ្រាបសេចក្តីសម្រេចអភិវឌ្ឍន៍នីមួយៗ លើកកម្ពស់តម្លៃមនុស្សសាស្ត្រនិងក្រមសីលធម៌សង្គម។ កសាងនិងអភិវឌ្ឍន៍វប្បធម៌ត្រូវតែក្លាយជាគ្រឹះរឹងមាំ ជាកម្លាំងផ្ទៃក្នុងរបស់ប្រទេសជាតិ  ឆ្ពោះទៅគោលដៅខួបលើកទី ១០០ នៃការបង្កើតបក្ស (១៩៣០-២០៣០) និងខួបលើកទី ១០០ នៃការបង្កើតប្រទេសជាតិ (១៩៤៥-២០៤៥); បញ្ជាក់ពីជំហរនិងឋានៈនៃវប្បធម៌វៀតណាម ដែលសក្តិសមជាប្រទេសអភិវឌ្ឍន៍ស្របតាមទិសដៅសង្គមនិយម មានប្រពៃណីវប្បធម៌ និងប្រវត្តិសាស្ត្រដ៏យូរអង្វែង ដែលរួមចំណែកយ៉ាងសក្តិសមដល់លំហូរនៃអរិយធម៌មនុស្សជាតិ។

គោលបំណងនៃសេចក្តីសម្រេចនេះនៅឆ្នាំ ២០៣០ គឺជំរុញការកសាងនិងអភិវឌ្ឍន៍វប្បធម៌វៀតណាមជឿនលឿន ដែលសម្បូរទៅដោយអត្តសញ្ញាណជាតិ; អភិវឌ្ឍន៍អក្សរសិល្ប៍ និងសិល្បៈស្របតាមប្រវត្តិសាស្ត្រវប្បធម៌របស់ប្រទេសជាតិ និងឋានៈរបស់ប្រទេសក្នុងយុគសម័យថ្មី។ ជំរុញការចូលរួមសមាហរណកម្មអន្តរជាតិយ៉ាងសកម្មអំពីវប្បធម៌ ដើម្បីកសាងប្រទេស វៀតណាមឱ្យក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈក្នុងតំបន់និងពិភពលោក។  ចក្ខុវិស័យសម្រាប់ឆ្នាំ ២០៤៥ គឺកសាង និងអភិវឌ្ឍន៍វប្បធម៌វៀតណាមសង្គមនិយម ក្នុងនោះមនុស្សជាមជ្ឈមណ្ឌល ជាប្រធានបទ ជាគោលដៅ និងកម្លាំងចលករនៃការអភិវឌ្ឍ។

ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ សេចក្តីសម្រេចនេះអំពាវនាវឱ្យមានការបន្តការត្រិះរិះយ៉ាងខ្លាំងក្លា មានការឯកភាពខ្ពស់អំពីការយល់ដឹងនិងសកម្មភាពសម្រាប់អភិវឌ្ឍវប្បធម៌នៅក្នុងយុគសម័យថ្មី។ ចូលរួមសមាហរណកម្មអន្តរជាតិអំពីវប្បធម៌  លើកកម្ពស់តម្លៃវប្បធម៌វៀតណាម ស្រូបយកលក្ខណៈល្អផូរផងនៃវប្បធម៌មនុស្សជាតិ និងរួមចំណែក បង្កើនអំណាចទន់ជាតិ៕

TAG
VOV/VOVworld/អគ្គលេខាបក្ស លោក តូ ឡឹម/ចុះហត្ថលេខា/ចេញផ្សាយ/សេចក្តីសម្រេច/ការិយាល័យនយោបាយ/ការអភិវឌ្ឍវប្បធម៌/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត