logo

អគ្គលេខាបក្ស លោក តូ ឡឹម៖ បន្តលុបបំបាត់ឧបសគ្គអំពីរបៀបរបប

2025/12/17 | 11:24:58

(VOVWORLD) - លោកអគ្គលេខាបក្សបានលើកច្បាស់ថា ការអនុវត្តសេចក្តីសម្រេចចិត្ត លេខ ៦៦ កន្លងមក បានបង្កើតការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ ក្នុងការកសាង សុក្រិតរបៀបរបប និងច្បាប់ ដោយបំពេញតម្រូវការនៃការអភិវឌ្ឍរបស់ប្រទេសជាតិ ប៉ុន្តែនេះគ្រាន់តែជាលទ្ធផលដំបូងប៉ុណ្ណោះ។

ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៧ ខែធ្នូ នៅទីស្នាក់ការមជ្ឈឹមបក្ស អញ្ជើញដឹកនាំកិច្ចប្រជុំលើកទីពីរ នៃគណៈកម្មាធិការដឹកនាំមជ្ឈឹម ស្តីពីការសុក្រិតរបៀបរបបនិងច្បាប់ អគ្គលេខាបក្ស លោក តូ ឡឹម ប្រធានគណៈកម្មាធិការ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបន្តកំណែទម្រង់របៀបរបបឲ្យបានខ្លាំងក្លាថែមទៀត ស្របតាមស្មារតីនៃសេចក្តីសម្រេចចិត្ត លេខ ៦៦ របស់ការិយាល័យនយោបាយ។

លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

លោកអគ្គលេខាបក្សបានលើកច្បាស់ថា ការអនុវត្តសេចក្តីសម្រេចចិត្ត លេខ ៦៦ កន្លងមក បានបង្កើតការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ ក្នុងការកសាង សុក្រិតរបៀបរបប និងច្បាប់ ដោយបំពេញតម្រូវការនៃការអភិវឌ្ឍរបស់ប្រទេសជាតិ ប៉ុន្តែនេះគ្រាន់តែជាលទ្ធផលដំបូងប៉ុណ្ណោះ។

“គោលដៅគឺដើម្បីបង្ហើយការរចនារួមនៃប្រព័ន្ធច្បាប់ឆ្ពោះទៅរកការបង្កើតរចនាសម្ព័ន្ធប្រព័ន្ធច្បាប់ទំនើប វិទ្យាសាស្ត្រ និងសមហេតុផល ដែលគ្របដណ្តប់យ៉ាងពេញលេញលើគ្រប់វិស័យនៃច្បាប់ដែលត្រូវការបទប្បញ្ញត្តិ ដោយធានាឱ្យមានសណ្តាប់ធ្នាប់ ឯកភាព ធ្វើសមកាលកម្ម   ជាមួយនឹងប្រសិទ្ធភាពផ្លូវច្បាប់ច្បាស់លាស់ និងជាពិសេសងាយស្រួលចូលប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម”។

ដោយសង្កត់ធ្ងន់ថា ឆ្នាំ២០២៦ គឺជាឆ្នាំមានអត្ថន័យសំខាន់មួយ ជាឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៤ ដោយមានស្មារតី នាំសេចក្តីសម្រេចចិត្តឈានចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/តូ ឡឹម/របៀបរបប/កិច្ចប្រជុំ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត