(VOVWORLD) - នារសៀលថ្ងៃទី៣០ ខែមករា នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការគណបក្សសកម្មភាពប្រជាជន (PAP) នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong។
អគ្គលេខាបក្ស លោក តូ ឡឹម (រូបថត៖ Thong Nhat/TTXVN) |
លោកអគ្គលេខាបក្ស តូ ឡឹម បានថ្លែងអំណរគុណដល់គណបក្ស PAP និងរូបលោកអគ្គលេខាធិការ Lawrence Wong ផ្ទាល់ ដែលបានផ្ញើសារអបអរសាទរទៅកាន់មហាសន្និបាតនិងថ្នាក់ដឹកនាំវៀតណាម។ លោកអគ្គលេខាបក្សបានស្នើឲ្យប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងផ្តោតលើការពង្រឹងទំនុកចិត្តនយោបាយតាមរយៈទំនាក់ទំនងកម្រិតខ្ពស់ អនុវត្តកម្មវិធីសកម្ម ភាពដំណាក់កាល ២០២៥-២០៣០ និងបង្កើតយន្តការសន្ទនារវាងបក្សទាំងពីរយ៉ាងឆាប់ៗ; ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគលើវិស័យដូចជា បច្ចេកវិទ្យាខ្ពស់ ថាមពលកកើតឡើងវិញ ការអភិវឌ្ឍ VSIP ២.០ និងការដោះដូរឥណទានកាបូន; ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លង ដែន និងគាំទ្រការសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិរបស់វៀតណាម; បើកទូលាយការផ្លាស់ប្តូរវប្បធម៌និងទេសចរណ៍; ពង្រឹងតួនាទីស្នូលរបស់អាស៊ាន និងសម្របសម្រួលយ៉ាងជិតស្និទ្ធឆ្នាំ ២០២៧ នៅពេលដែល សិង្ហបុរីធ្វើជាប្រធានអាស៊ាន។








